Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រោយធ្វើតេស្តលើកទី២ រកឃើញមនុស្ស​៣នាក់​បន្ថែមទៀតដែលចូលរួមកម្មវិធីជាមួយ​រដ្ឋមន្រ្តីការបរទេសហុងគ្រី មាន​ផ្ទុក​កូវីដ​១៩

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល​កម្ពុជា​បានប្រកាស​នៅ​ល្ងាចថ្ងៃទី៩ វិច្ឆិកានេះ​ថា គេបានរកឃើញ​មនុស្ស​៣នាក់បន្ថែមទៀត​ដែលបាន​ចូលរួម​កម្មវិធីដំណើរទស្សនកិច្ច​របស់រដ្ឋមន្រ្តីការបរទេសហុងគ្រី​កាលពីថ្ងៃទី៣ ខែវិច្ឆិកានោះ​ មាន​វិជ្ជមាន​វីរុស​កូវីដ​១៩។

មនុស្សទាំង៣នាក់នោះ ត្រូវ​បាន​ក្រសួងបញ្ជាក់ថា ទី១ ឯកឧត្តម សួស យ៉ារ៉ា អាយុ​៤៧ឆ្នាំ ជាសមាជិករដ្ឋសភា, ទី២ លោក ស ចិត្រា អាយុ​៤៧ឆ្នាំ ជាអគ្គលេខាធិការ​រងក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និងទី៣ បុរស​ជនជាតិហុងគ្រី អាយុ​៦៨ឆ្នាំ ជា​ឯកអគ្គរដ្ឋទូត​ហុងគ្រី​សម្រាប់​កម្ពុជា និង​វៀតណាម។

បច្ចុប្បន្ន​អ្នកជំងឺខាងលើ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត៕

Advertisement
Advertisement