Connect with us

Hi, what are you looking for?

ក្នុងស្រុក

យប់មិញ ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៤​ខ្នង នៅក្បែររង្វង់មូលផ្សារដើមថ្កូវ

(​ភ្នំពេញ)​៖ ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ៤៣០ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ក្បែរ​រង្វង់មូលផ្សារ​ដើមថ្កូវ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​គ្មានសល់ កាលពី​វេលា​ម៉ោងប្រមាណ​១២​និង​៤៥​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែវិច្ឆិកា ​ឆ្នាំ​២០២០នេះ​។

បើតាម​សេចក្តីរាយការណ៍ថា ករណីអគ្គិភ័យឆេះផ្ទះ​៤​ខ្នង​ជាប់​គ្នានេះ ដំបូងគេ​បានឃើញ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅដោយ​មាន​ផ្សែង​ខ្មួលខ្មាញ់​ ទើប​បង្ក​ការភ្ញាក់ផ្អើល និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ព​ន្ល​ត​អគ្គិភ័យ​ជាច្រើន​គ្រឿង មក​អន្តរាគមន៍​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​ខាងលើនេះ​រថយន្ត​ព​ន្ល​ត​អគ្គិភ័យ​មក​ចំនួន​២១​គ្រឿង និង​ប្រើប្រាស់​អស់​ចំនួន​១៧​គ្រឿង អគ្គិភ័យ​ក៏​រលត់​ទាំងស្រុង​តែម្តង​។

ចំពោះ​ផ្ទះ​ចំនួន​៤​ខ្នង​ខាងលើ គឺ​រង​ការខូចខាត​ទាំងស្រុង​តែម្តង សំណាង​មិនមាន​មនុស្ស​រងរបួស​ទេ ហើយ​ចំពោះ​មូលហេតុជាជំហាន​ដំបូង​សមត្ថកិច្ច​បានស​ន្ឋិ​ដ្ឋា​នថា បណ្តាល​មកពី​ការឆ្លង​ចរន្តអគ្គិសនី​៕

Advertisement
Advertisement