Connect with us

Hi, what are you looking for?

ក្នុងស្រុក

នគបាលខេត្តកណ្តាល បើក​ប្រតិបត្តិការ​ព័ទ្ធចាប់​មេខ្លោង​គ្រឿងញៀន​នៅស្រុក​ស្អាង, ជនសង្ស័យ​ផ្ទុះអាវុធ៣គ្រាប់គំរាមសមត្ថកិច្ច

(កណ្តាល)៖ ចាប់តាំងពី​រសៀល​ រហូត​ដល់ល្ងាច​ថ្ងៃទី១០ វិច្ឆិកានេះ កម្លាំង​សមត្ថកិច្ចខេត្តកណ្តាល ដឹកនាំដោយ​លោក​ឧត្តម​សេនីយ៍​ទោ ឈឿន សុចិត្ត ស្នងការនគរបាល​ខេត្តកណ្តាល បានកំពុង​ឡោមព័ទ្ធ​ជនសង្ស័យ​ជា​មេខ្លោង​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្ត​កណ្តាល។

បើតាម​សេចក្តីរាយការណ៍ថា ក្រោយ​ការ​ឡោមព័ទ្ធនោះ ជនសង្ស័យ​បាន​ផ្ទុះអាវុធចំនួន​៣គ្រាប់ហើយ ដោយ​ដំបូងជនសង្ស័យ​បានបាញ់សំដៅមួយគ្រាប់ មកលើសមត្ថកិច្ច បន្ទាប់មករយៈពេលប្រមាណជាង១ម៉ោង ក្រោយមក ជនសង្ស័យបន្តបាញ់សំដៅមកលើសមត្ថកិច្ចចំនួន២គ្រាប់ទៀត ដើម្បីគំរាមសមត្ថកិច្ច នឹងព្យាយាមគេចខ្លួន ចាកចេញពីកន្លែងដែលគេកំពុងលាក់ខ្លួន។

យ៉ាងណាក៏ដោយ ពេលនេះ ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជា​ឲ្យកម្លាំងមានការប្រុងប្រយ័ត្នខ្ពស់ ទៅតាមវិធានការបច្ចេកទេសជំនាញ ដើម្បីឃាត់ខ្លួនសង្ស័យយកមកផ្ដន្ទាទោស និងគ្រប់គ្រងស្ថានការណ៍ឲ្យ​បានដើម្បីបញ្ចៀសគ្រោះថ្នាក់ពីការបាញ់ប្រហារដោយជនសង្ស័យ៕

Advertisement
Advertisement