Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរ​ខណ្ឌដូនពេញចុះទប់ស្កាត់ការតវ៉ា​អនាធិបតេយ្យនៅមុខ​ភូមិ​គ្រឹះសម្តេច​ក្រឡាហោម និងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រោយ​ពី​មានបញ្ជាផ្ទាល់ពី លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សមាសភាពចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ  លោក កែម ហេង  លោក ហោ ហឿន អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម៖

១/.ដាក់កម្លាំងត្រៀមទប់ស្កាត់ការតវ៉ាបង្កភាពអនាធិបតេយ្យនៅភូមិគ្រឹះសម្តេចក្រឡាហោម នៅមហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ។

២/.ចុះរៀបចំសណ្តាប់ធ្នាប់ទូកទេសចរណ៍ហាមមិនឱ្យមានការចតនៅតាមច្រាំងទន្លេចាប់ពីមុខព្រះបរមរាជវាំង រហូតដល់មុខផ្សាររាត្រី ដោយអនុញ្ញាតឱ្យពួកគាត់អាចចតបានចាប់ច្រាំងទន្លេខាងជើងផ្សាររាត្រី រហូតដល់ព្រំប្រទល់ជាមួយខណ្ឌឬស្សីកែវ។

៣/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ១០៦ ១០៨ ១៣ ជាលទ្ធផល÷

-ស្ទូចរថយន្តចតឥតសណ្តាប់ធ្នាប់ចំនួន ០២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

-ផ្សព្វផ្សាយហាមមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។

៤/.បាញ់លាងសម្អាតសួនលោកតា ក្រមង៉ុយ សួនមុខវត្តទី សួនមុខចាន់ឆាយ៉ា សួន និងច្រាំងទន្លេចាប់ពីមុខព្រះបរមរាជវាំងរហូតដល់សួនមុខផ្សាររាត្រី។

៥/-សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦៕

Advertisement
Advertisement