Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនសង្ស័យជាមេក្លោង​គ្រឿងញៀននៅស្រុកស្អាង ដែលសមត្ថកិច្ច​ព័ទ្ធកាលពីល្ងាចមិញ ឥឡូវ​សមត្ថកិច្ច​បាញ់បាក់ជើង ក្រោយ​បាញ់រះ​មក​លើ​សមត្ថកិច្ច​អស់ជាង​១០គ្រាប់

(កណ្តាល)៖ សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា ជនសង្ស័យ​ជាមេក្លោង​គ្រឿងញៀន ដែលសមត្ថកិច្ច​ព័ទ្ធ​កាលពីល្ងាចថ្ងៃទី១០ វិច្ឆិកា ម្សិលមិញ នៅ​ចំណុច​ភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្ត​កណ្តាល​នោះ ឥឡូវនេះសមត្ថកិច្ច​ចាប់បានហើយ ក្រោយ​ពី​ជនសង្ស័យ​បាន​បាញ់​សន្ធាប់​មក​លើ​សមត្ថកិច្ច​អស់ប្រមាណជាង​១០គ្រាប់ ហើយ​សមត្ថកិច្ច​បាន​បាញ់តវិញ​បណ្តាល​ឲ្យ​បាក់ជើង។

ការបាញ់តគ្នា​លើក​ចុងក្រោយ មុន​នឹងឈាន​ដល់ការចាប់ខ្លួនជនសង្ស័យ​នេះ គឺ​បានធ្វើ​ឡើង​នៅ​វេលាម៉ោង​ប្រមាណ ២រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​២០២០។

តាមលោក ពុយ ទ្រី នាយប៉ុស្តិ៍ត្រើយស្លា ដែលថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា មុននឹង​សមត្ថកិច្ច​ឈានដល់ការចាប់ខ្លួនជនសង្ស័យ​នោះ គឺជនសង្ស័យបានបាញ់មកលើសមត្ថកិច្ចជាង១០គ្រាប់ ទើបសមត្ថកិច្ចបានបាញ់ត្រូវជើងឆ្វេងជនសង្ស័យមួយគ្រាប់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ដើម្បីព្យាបាល និង បន្តនីតិវិធី៕

 

Advertisement
Advertisement