Connect with us

Hi, what are you looking for?

ក្នុងស្រុក

សូមប្រុងប្រយ័ត្នចំពោះក្មេងៗ! ក្មេងប្រុសម្នាក់ត្រូវម៉ាស៊ីនច្រូតស្រូវកិនស្លាប់នៅស្រុកត្រាំកក់

(តាកែវ)៖ ក្មេងប្រុសអាយុ​១៣ឆ្នាំម្នាក់ ត្រូវ​បាន​ម៉ាស៊ីនច្រូតស្រូវ​កិនស្លាប់ កាលពីវេលាម៉ោង​ប្រមាណ៨ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ នៅ​ចំណុច​ភូមិ​អង្គតាចាន់ ឃុំ​លាយបូរ ស្រុកត្រាំកក់ ខេត្ត​តាកែវ។

ក្រោយ​កើតហេតុ អ្នកបើ​ម៉ាស៊ីនច្រូតស្រូវនោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចឃាត់ខ្លួន រួច​នាំយកទៅសាកសួរ។

យ៉ាងណាក៏ដោយ នេះគឺជា​សារមួយ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្ន​ចំពោះ​កុមារ ក៏​ដូចជា​ក្មេងតូចៗ សូមកុំទៅក្បែរម៉ាស៊ីនច្រូតស្រូវ ដែលវាអាចកើតមាននូវរឿងអកុសលដូចករណីនេះ៕

Advertisement
Advertisement