Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ច​ចុះ​ចែក​ម៉ាស់ដែលឧបត្ថម្ភដោយសម្តេចតេជោ​ ដល់ប្រជាពលរដ្ឋ​ធ្វើដំណើរតាមផ្លូវ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០២០​នេះ នៅ​តាម​ដងផ្លូវ​នានា​ក្នុងរាជធានីភ្នំពេញ គេ​បាន​ឃើញ​សមត្ថកិច្ចចុះ​ធ្វើការ​ចែកម៉ាស​ ដែលជាអំណោយរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ដេីម្បីផ្តល់ជូនប្រជាពលរដ្ឋ​ ដេីម្បីចូលរួមបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។

សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ​នេះ សម្តេចតេជោ​បានបញ្ជា​ឲ្យ​បញ្ចេញ​ម៉ាស់​ចំនួន២លានជូនដល់សាលារាជធានីភ្នំពេញ​ដើម្បី​ចែកជូន​ដល់ប្រជាពលរដ្ឋក្រីក្រ ហើយ​ក្នុងនោះ តាមរយ:សាលារាជធានីភ្នំពេញ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ក៏​បានទទួលម៉ាស់ចំនួន២មុឺន​ ដើម្បីចែកជូនដល់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់ផងដែរ៕

Advertisement
Advertisement