Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលរាជធានីភ្នំពេញ​ រួមជាមួយអាជ្ញាធរខណ្ឌដូនពេញចុះ​ចែកម៉ាស់​ដែលទទួលបានពីសម្តេចតេជោ

នៅព្រឹកថ្ងៃនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមមន្រ្តីចុះធ្វើការចែកម៉ាស់ដែលទទួលបានពីសម្តេចតេជោ​នាយករដ្ឋមន្រ្តី ជូនដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅចំណុចរង្វង់មូលគួចកាណុងកាំភ្លើង ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩។

ទទឹមគ្នានេះ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលសង្កាត់ទាំង១១ និងទីរួមផ្សារទាំង៣ ក៏បានធ្វើការចែកម៉ាស់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រគ្មានលទ្ធភាព នៅក្នុងមូលដ្ឋានរៀងៗខ្លួនផងដែរ។

គួរ​បញ្ជាក់ថា កាលពីថ្ងៃម្សិលមិញនេះ អាជ្ញាធររាជធានីភ្នំពេញ​បាន​ទទួល​ម៉ាស់​ក្រណាត់ចំនួន២លានពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការ​ចែកជូនដល់ពលរដ្ឋក្រីក្រ​ ដើម្បីបង្ការ និង​ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ​១៩៕

Advertisement
Advertisement