(មីយ៉ាន់ម៉ា)៖ ក្រុមអ្នកគាំទ្ររបស់លោកស្រី អ៊ុង សានស៊ូជី រាប់ពាន់នាក់បាននាំគ្នាដើរតាមដងផ្លូវនានាក្នុងទីក្រុងយ៉ាំងហ្គោន ដោយពាក់អាវក្រហម និងគ្រវីទង់ផង ដើម្បីអបអរសាទរជោគជ័យគណបក្សរបស់លោកស្រី ស៊ូជី នៅក្នុងការបោះឆ្នោតកាលពីដើមសប្តាហ៍នេះ។
កាលពីថ្ងៃច័ន្ទ គណបក្សកាន់អំណាចរបស់ប្រទេសនេះបានប្រកាសថា ពួកគេបានឈ្នះអាសនៈគ្រប់គ្រាន់នៅក្នុងសភា ដោយផ្អែកលើការរាប់សន្លឹកឆ្នោតក្រៅផ្លូវការ។ តែក្រុមប្រឆាំងដែលគាំទ្រដោយយោធា បានទាត់ចោលលទ្ធផលនេះ។
បន្ទាប់ពីមានការអបអរសាទរពីជ័យជម្នះ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅរដ្ឋធានីរបស់ប្រទេសនេះកាលពីថ្ងៃពុធ បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំដែលគាំទ្រដោយយោធា បានច្រានចោលលទ្ធផលនៃការបោះឆ្នោតចុងក្រោយ ដោយលើកឡើងពីភាពអយុត្តិធម៌៕