Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

ក្រុមហ៊ុន​កម្មវិធីកម្ចាត់មេរោគមួយប្រកាសថា Play Store គឺជាជម្រក នៃកម្មវិធីមេរោគ

បើតាមលទ្ធផលស្រាវជ្រាវពីក្រុមហ៊ុន NortonLifeLock ដែលគេស្គាល់ថាជាក្រុមហ៊ុនដ៏ល្បីផ្នែកផលិតកម្មវិធីកម្ចាត់មេរោគនោះ បានរកឃើញថា Google Play Store ដែលជាកន្លែងទាញយកកម្មវិធីជាផ្លូវការសម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ក៏ជាប្រភពនៃកម្មវិធីដែលពោរពេញទៅដោយមេរោគដ៏ធំមួយផងដែរ។

ការស្រាវជ្រាវបានចំណាយរយៈពេល៤ខែ ចាប់តាំងពីខែមិថុនាដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយពួកគេបានតាមដានកម្មវិធីចំនួនប្រមាណ ៣៤លាន ដែលបានបញ្ចូលទៅក្នុងទូរស័ព្ទចំនួន ១២លាន។ តាមការស្រាវជ្រាវនេះ មានកម្មវិធីចំនួនពី ១០% ទៅ ២៤% ដែលវាអាស្រ័យទៅតាមប្រភេទរបស់កម្មវិធី គឺជាកម្មវិធីដែលមានមេរោគ ឬជាកម្មវិធីដែលមិនមានសារៈប្រយោជន៍ដូចដែលគេបានផ្សព្វផ្សាយ។

អ្នកស្រាវជ្រាវក៏បានធ្វើការប្រៀបធៀបការទាញយកកម្មវិធីពី Play Store ជាមួយនិងការទាញយកពីប្រភពផ្សេងៗទៀតដូចជាតាមរយៈ គេហទំព័រ, file sharing, instant message និង package installers ជាដើម ហើយគេបានរកឃើញថា កម្មវិធីដែលមានមេរោគចំនួន ៦៧% គឺជាកម្មវិធីដែលទាញយកពី Play Store៕

Advertisement
Advertisement