Connect with us

Hi, what are you looking for?

ក្នុងស្រុក

បងស្រីរបស់ ទ្រី ដាណា ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ បន្ទាប់ពីនាំខ្លួនដល់តុលាការ

ភ្នំពេញ : បងស្រីរបស់ ទ្រី ដាណា គឺអ្នកស្រី ទ្រី សុផានិត ត្រូវគេរាយការណ៍ថា ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីប៉ូលិសបាននាំខ្លួនមកដល់តុលាការក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃទី ១៣ វិច្ឆិកា នេះ ។

អ្នកស្រី ទ្រី សុផានិត ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីព្រឹកមិញតាមបណ្ដឹងរបស់អ្នកស្រី ទ្រី ដាណា ជាប្អូនបង្កើត ដែលល្បីខាងផ្សាយចិត្ត សប្បុរ សធម៌  ក្រោមបទ ” បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០” ។

ប៉ុន្តែយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះ បានផ្ដើមឲ្យមានការរិះគន់ដ៍ចម្រូងចម្រាសនៅលើបណ្ដាញសង្គម (face book) ដោយបានហៅពាក្យសប្បុរសធម៌ ដែលផ្ដល់ឲ្យអ្នកស្រី ទ្រី ដាណា ថា កំពុងសរសេរនៅលើស្លាបក្អែក ៕

                      អ្នកស្រី ទ្រី ដាណា

Advertisement
Advertisement