ភ្នំពេញ : អ្នកពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថាយ៉ាងហោចណាស់មានជនសង្ស័យ៦៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៣ វិច្ឆិកា ម្សិលមិញ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ។
លោក ខៀវ សុភ័គ បានថ្លែងប្រាប់ក្រុមអ្នកកាសែតនាព្រឹកថ្ងៃទៅ១៤ វិច្ឆិកា នេះថា ក្នុងចំណោមជនសង្ស័យទាំងនោះ មាន១៤នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១០ករណី និងជនសង្ស័យ ៥០នាក់ទៀត ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ២១ករណី ៕