Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចោរ​ចូល​លួច​ទូរស័ព្ទដល់​ក្នុង​ផ្ទះ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​​តាកែវ

ជនសង្ស័យដែលត្រូវថតបាន ពេលចូលធ្វើសកម្មភាព

តាកែវ៖ ផ្ទះ​របស់​លោក នុត ស៊ីណាត ប្រធាន​មន្ទីរសុខាភិបាល​ខេត្តតាកែវ ដែលស្ថិត​នៅ​ផ្សារ​ត្រាំ​ខ្នា ត្រូវ​បាន​ចោរ​ស្រីរូបស្រស់​ចូល​ទៅលួចទូរស័ព្ទដល់ក្នុង​ផ្ទះ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ម្សិលមិញ។

ជនសង្ស័យដែលត្រូវថតបាន ពេលចូលធ្វើសកម្មភាព

យ៉ាងណាក៏ដោយ ក្រោយ​កើត​មាន​នូវ​សកម្មភាពនេះ លោក នុត ស៊ីណាត បាន​ត្រឹម​តែ​បង្ហោះ​រូបភាព និង​វីដេអូ ចោរ​ចូល​លួច​ទូរស័ព្ទ​នៅ​លើ​បណ្តាញ​សង្គម ដោយ​សរសេរថា « សកម្មភាពចោរស្រីវ័យក្មេង ចូលលួចទូរសព្ទ័ ផ្ទះ ផ្សារត្រាំខ្នារ ១៥/១១/២០២០ ម៉ោង ១២ថ្ងៃត្រង់ »។

គួរ​បញ្ជាក់ដែរថា កាលពីប៉ុន្មាន​ខែ​កន្លង​ទៅ លោក នុត ស៊ីណាត ក៏​ធ្លាប់​បាន​ជួប​ប្រទះ​នូវ​រឿង​គេ​លួច​ដូរ​អាគុយ ពីម៉ូតូ​ដែលទើបទិញថ្មី​នៅ​ហាង​ម៉ូតូហុងដា​សាខា​ផ្សារ​ត្រាំ​ខ្នា​ផងដែរ៕

Advertisement
Advertisement