Connect with us

Hi, what are you looking for?

ក្នុងស្រុក

កន្លែងផលិតបារីគ្មានផ្លាកយីហោ សម្ងំលាក់ខ្លួននៅក្នុងរោងចក្រ SK ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ

អាជ្ញាធរចុះណែនាំម្ចាស់រោងចក្រផលិតបារី

កណ្ដាល៖ ប្រជាពលរដ្ឋរស់​នៅ​ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ប្រមាណជាជិត១រយនាក់ កាលពីពេលថ្មីៗនេះ បាន​នាំគ្នាផ្ដិតមេដៃ ស្នើឲ្យអាជ្ញាធរជួយអន្តរាគមន៍ ក្រោយ​ពីរោងចក្រផលិតបារី ដែលគ្មានស្លាកយីហោមួយកន្លែង នៅក្នុងរោងចក្រ SK (អតីតរោងចក្រក្ដាបន្ទះ) ជារបស់លោកជំទាវ សេង គាង ស្ថិតនៅ ភូមិកណ្ដាល ស្រុកមុខកំពូល ខេត្តកណ្តាល បានជះក្លិនថ្នាំសាយភាយចេញមកខាងក្រៅ បង្កការប៉ះពាល់សុខភាព នឹងការរស់នៅរបស់ប្រជាពលរដ្ឋ។

អាជ្ញាធរចុះណែនាំម្ចាស់រោងចក្រផលិតបារី

ប្រជាពលរដ្ឋ​បាន​រៀបរាប់​នៅ​ក្នុង​ពាក្យ​បណ្តឹងថា «យើងខ្ញុំជាប្រជាពលរដ្ឋ នៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល សុំអាជ្ញាធរមូលដ្ឋាន ជួយដោះស្រាយបញ្ហា រោងចក្រផលិតបារី មួយកន្លែង នៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលធ្វើឲ្យជះក្លិនសាយភាយ ពេលលាយមេបារី ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ផ្លូវដង្ហើមកុមារ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ នឹងស្ត្រីទើបឆ្លងទន្លេ ។ អាស្រ័យហេតុដូចនេះ សូមអាជ្ញាធរ ឃុំ ស្រុក នឹងមន្ត្រីបរិស្ថាន ប្រចាំស្រុកមុខកំពូល ពិនិត្យមើលរោងចក្រ ផលិតបារីមួយកន្លែងនេះ ធ្វើយ៉ាងណាកំឲ្យមានក្លិន សាយភាយមកខាងក្រៅឲ្យសោះ»។

ក្រោយ​ពីមានការ​ប្តឹងផ្តល់របស់ប្រជាពលរដ្ឋនេះ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ គេឃើញកម្លាំងប៉ុស្ដិ៍ នគរបាលរដ្ឋបាល​ព្រែក​អញ្ចាញ​ សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​កណ្ដាល​ និង​ការិយាល័យ​ពាក់​ព័ន្ធ​ បានចុះ​ធ្វើ​ការពិនិត្យ​ ហើយនៅពេលនោះ ម្ចាស់​សិប្បកម្ម​បានសុំពេល ៣ថ្ងៃ ដើម្បីកែសម្រួល ក៍ប៉ុន្ដែរហូតមកដល់ថ្ងៃទី ១៦ ខែវិច្ឆិកា នេះ ប្រជាពលរដ្ឋនៅតែត្អូញត្អែរថា ក្លិនបារីពីរោងចក្រនោះ នៅ​តែជះសាយភាយមក​លើ​ពួក​គាត់ ហើយ​កាន់តែខ្លាំងជាងមុនទៅទៀត៕

Advertisement
Advertisement