Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

មានក្រុមហ៊ុនចំនួន៥ ចុះបញ្ជីបើករោងចក្រ​នៅកម្ពុជា ក្នុងទំហំវិនិយោគជាង២០លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបាន​ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ វិច្ឆិកានេះថា ខ្លួន​បានសម្រេចចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ដល់ក្រុមហ៊ុន​ចំនួន៥ ក្នុងការបើករោងចក្រ​នៅ​កម្ពុជា ក្នុងទុនវិនិយោសរុបចំនួនជាង ២០លានដុល្លារ ដោយ​អាច​បង្កើត​ការងារ​បានចំនួន ជាង២ពាន់កន្លែង។

កម្មករកំពុងបម្រើការងារនៅរោងចក្រផលិតស្បែកជើងមួយកន្លែង

ក្រុមហ៊ុនដែល​គ្រោងបើក​រោងចក្រទាំង៥នោះ​រួម​មាន៖

១- “LIAN FENG SHOES MATERIAL CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង កាបូប និង​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ​រោង ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,១​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៩១​កន្លែង​។

​២- “G4TEC PROPERTY & INVESTMENT CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រោមដៃ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត មាន​ទុនវិនិយោគ​ប្រមាណ ៣,៩​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៧៩​កន្លែង​។

​៣- “ZHONG BAO (CAMBODIA) FOOD SCIENCE & TECHNOLOGYCO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​វាល​ធំ (​ទី​៦) ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៥,១​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២១៦​កន្លែង​។

​៤- “MING YUNG HUNG ENTERPRISE (CAMBODIA) CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង គ្រឿង​បង្គុំ​អំពូល​ភ្លើង ខ្សែភ្លើង និង​ផលិតផល​ពី​ប្លា​ស្ទីក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៥,៥​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥០៤​កន្លែង​។​

​៥-“GAO LONG JIANG PLASTIC PIPE CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​ផលិត​បំពង់​ទីប​ជ័រ និង​ទុយោ​ជ័រ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​២១ ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៧,៤​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៧៩​កន្លែង​៕​

Advertisement

Facebook

អត្ថបទទាក់ទង

សេដ្ឋកិច្ច

ភ្នំពេញ៖ ប្រធាន​សមាគម​លើ...

សេដ្ឋកិច្ច

យោងតាមសេចក្តីជូនដំណឹងរបស...