Connect with us

Hi, what are you looking for?

អន្តរជាតិ

វ៉ាក់សាំងកូវីដ១៩របស់អាមេរិក មានប្រសិទ្ធភាព ៩៤.៥% អាចនឹងដាក់ឲ្យប្រើប្រាស់នៅខែធ្នូ

វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Moderna អាមេរិក គ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅខែធ្នូខាងមុខ

អាមេរិក៖ ក្រុមហ៊ុន Moderna ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ១៩របស់អាមេរិក បាននិយាយកាលពីថ្ងៃច័ន្ទថា ក្រោយ​ការ​ពិសោធន៍លើកចុងក្រោយ ឃើញថា វ៉ាក់សាំងរបស់ខ្លួន​មានប្រសិទ្ធិភាព ៩៤.៥ ភាគរយក្នុងការការពារវីរុសកូវីដ១៩។

វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Moderna អាមេរិក គ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅខែធ្នូខាងមុខ

ជាមួយគ្នា​នេះ បើ​រួម​ជាមួយវ៉ាក់សាំង Pfizer ដែលមានប្រសិទ្ធភាពជាង ៩០ ភាគរយ និងកំពុងរង់ចាំការត្រួតពិនិត្យទិន្នន័យសុវត្ថិភាព និងការត្រួតពិនិត្យបទប្បញ្ញត្តិបន្ថែមទៀត, អាមេរិកអាចមានវ៉ាក់សាំងចំនួនពីរហើយ ដោយ​គេរំពឹងថា នឹងអនុញ្ញាតឲ្យប្រើប្រាស់​បន្ទាន់នៅក្នុងខែធ្នូ ជាមួយនឹងវ៉ាក់សាំងចំនួន ៦០លានដូស។

សូម​បញ្ជាក់ដែរថា វ៉ាក់សាំងទាំង ២ ត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យាថ្មី ដែលគេស្គាល់ថា messenger RNA (mRNA) ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ដែលបានឆ្លងមនុស្ស ៥៤ លាននាក់ នៅទូទាំងពិភពលោក និងសម្លាប់មនុស្សសរុប ១.៣ លាននាក់។

មិនដូចវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer វ៉ាក់សាំងរបស់ Moderna គេអាចរក្សាទុកនៅសីតុណ្ហភាពទូរទឹកកកធម្មតា ផ្តល់ភាពងាយស្រួលក្នុងការចែកចាយ៕

Advertisement
Advertisement