Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ទូតកម្ពុជា នឹងយកឈុត «ព្រះថោងតោងស្បៃនាងនាគ» បង្ហាញពិភពលោក ក្នុងព្រឹត្តិការណ៍មួយ​នៅប្រទេសថៃ នាដើមខែធ្នូខាងមុខ

ឈុត «ព្រះថោងតោងស្បៃនាងនាគ» ក្នុងពិធីមង្គលការរបស់ខ្មែរ

បាងកក៖ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃបាន​ឲ្យដឹងថា កម្ពុជានឹងជ្រើសរើស​ឈុត «ព្រះថោងតោងស្បៃនាងនាគ» ដែលជាម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បី​បង្ហាញជូនដល់ពិភពលោក ជាមួយបណ្តាអង្គទូត និងតារាបង្ហាញម៉ូតអាជីពប្រមាណជាង ១០០​នាក់ ដែលគ្រោងនឹងរៀបចំឡើងក្នុងដើមខែធ្នូ ឆ្នាំ២០២០ ខាង​មុខ​នៅទីក្រុងបាងកក។

ឈុត «ព្រះថោងតោងស្បៃនាងនាគ» ក្នុងពិធីមង្គលការរបស់ខ្មែរ

សូម​បញ្ជាក់ថា នៅខែធ្នូខាងមុខ មូលនិធិជំនួយទេសចរណ៍ថៃសហការជាមួយទូតបរទេសនៅទីក្រុងបាងកក នឹង​រៀបចំកម្មវិធីអបអរសាទរគម្រោងសូត្រលើកទី១០ (10th Thai Silk Road to the World 2020 ) ដើម្បីបង្ហាញពិព័រណ៍និងរចនាសូត្របែបថៃនិងបែបបុរាណ។

Advertisement
Advertisement