Connect with us

Hi, what are you looking for?

ក្នុងស្រុក

​កំពុងឈប់​ចាំស្តុប ត្រូវរថយន្តដឹកហ្គាសបុករះពីក្រោយ បណ្តាលឲ្យ​ស្លាប់​ម្នាក់ និង​របួស​២នាក់

រថយន្តដឹកហ្គាសបុករះម៉ូតូនិងរថយន្តកំពុងចាំភ្លើងស្តុប

ភ្នំពេញ៖ កាលពីវេលាម៉ោង​ប្រមាណជា​១១ថ្ងៃត្រង់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ មានគ្រោះថ្នាក់ចរាចរណ៍​ដ៏​រន្ធត់មួយ​បាន​កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ចំណុច​ភូមិ​ត្រពាំងស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌសែនសុខ ក្រោយ​ពី​រថយន្ត​ដឹកហ្គាសមួយ​គ្រឿង​បាន​បុក​រះ​ម៉ុតូ៥គ្រឿង និង​រថយន្ត​មួយ​គ្រឿង​ដែល​កំពុង​ចាំ​ភ្លើងស្តុប បណ្តាល​ឲ្យ​ស្លាប់​បុរសម្នាក់​នៅ​នឹង​កន្លែង ព្រមទាំង​ស្រ្តីពោះធំ២នាក់​ទៀតរងរបួសធ្ងន់។

រថយន្តដឹកហ្គាសបុករះម៉ូតូនិងរថយន្តកំពុងចាំភ្លើងស្តុប

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​បង្ក​ម៉ាកហ៊ី​យាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-4913 ។ជា​រថយន្ត​ដឹក​ហ្គាស បើកបរ​តាម​បណ្តោយ ផ្លូវ​ហាណូយ ពី​ទិស​ខាងជើង ទៅខាង​ត្បូង លុះដល់​ចំណុចកើតហេតុ ជ្រុល​ទៅបុក​ពីក្រោយរថយន្ត​តូយ៉ូតា ព្រុស ពណ៌​ខៀវ ពាក់​ផ្លាក​លេខ ភ្នំពេញ 2BI-0032 រុញ​ផ្ទប់​នឹង​ម៉ូតូ​រ៉ឺម៉ក កំពុង​ឈប់​ភ្លើងស្តុបនិង​បន្ត​ទៅបុក​រះ​ម៉ូតូ​រ៉ឺម៉ក​ដឹក​កញ្ចក់ ម៉ូតូ​លក់​ពោត​ស្ងោរ ម៉ូតូ​លក់​លៀស​ហាល ម៉ូតូ​លក់​គ្រឿង​ម្ជូរ ដែល​ចត​លក់​នៅ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ស្ត្រី​ពោះធំ ជាក​ម្មការិនី រោងចក្រ ពីរ​នាក់ រងរបួស​ធ្ងន់ ហើយ​អ្នករងរបួស​នោះ ត្រូវបាន​ដឹកបញ្ជូន ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​អ្នកបើកបរ​ម៉ូតូ​រ៉ឺម៉ក​ដឹក​កញ្ចក់ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្តង។​

​ក្រោយពេល​កើតហេតុ​ភ្លាម សមត្ថកិច្ច​ប្រចាំ​គោលដៅ ២៤​ម៉ោង ក្បែរ​នោះ បាន​ឃាត់ខ្លួន អ្នកបើកបរ រថយន្ត​បង្ក យក​​​​​​​​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី៕​

Advertisement
Advertisement