Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ចចុះបិទក្លឹប២កន្លែងនៅផាប់ស្រ្ទីត ក្រោយមិនស្តាប់ការណែនាំរបស់អាជ្ញាធរ

សមត្ថកិច្ចចុះបិទក្លឹប Temple កាលពីយប់មិញ

សៀមរាប៖ នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានចុះបិទក្លឹបរាំរែកដ៏ល្បីចំនួន២កន្លែងនៅក្នុងតំបន់ផាប់ស្រ្ទីតនៃក្រុងសៀមរាប គឺក្លឹបស្កាយបា ដឺ វ័ន បាយធី ( The One by T) និងក្លឹបថេមថល (Temple Club) ដែលមិនស្តាប់​ការ​ណែនាំពីវិធានសុវត្ថិភាពទេសចរណ៍ ក្នុង​ស្ថានភាពដំណាក់កាលកូវីដ​១៩។

សមត្ថកិច្ចចុះបិទក្លឹប Temple កាលពីយប់មិញ

បើតាម​មន្ត្រី នៃមន្ទីរទេសចរណ៍ខេត្ត​សៀមរាបបានបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ក្រសួងសុខាភិបាលបានប្រកាសឲ្យ​បិទ KTV ក្លឹបកំសាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ១៩រីករាលដាលជាសកល បន្ទាប់ពីមានព្រឹត្តិការណ៍ ៣ វិច្ឆិកា, ប៉ុន្តែក្លឹបរាំរែកទាំងពីរខាងលើ នៅតែបន្តសកម្មភាពរបស់ខ្លួន៕

ក្លឹបស្កាយបា ដឺ វ័ន បាយធី

តំបន់ផាប់ស្រីបក្នុងក្រុងសៀមរាប

Advertisement
Advertisement