Connect with us

Hi, what are you looking for?

ក្នុងស្រុក

លទ្ធផលតេស្តចុងក្រោយ សម្តេចតេជោ និង​ភរិយា អវិជ្ជមាន​កូវីដ១៩

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា

ភ្នំពេញ៖ លទ្ធផល នៃការធ្វើតេស្ត​លើកទី៤ ដែលជា​លើក​ចុងក្រោយ សម្រាប់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា និង​ភរិយា ព្រមទាំង​អ្នក​នៅ​ជាមួយ គឺអវិជ្ជមាន​កូវីដ​១៩ ពោល​គឺពុំ​មាន​ឆ្លង​ជំងឺ​ដ៏​កាចសាហាវមួយ​នេះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា

សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម ក្រោយ​ពី​ទទួល​បាន​លទ្ធផល​ថា ចាប់ពីថ្ងៃស្អែកទៅ សម្តេច​នឹង​ចេញ​ទៅធ្វើការ ឬហាត់ប្រាណ​នៅ​ខាងក្រៅ​ដូចមុនថ្ងៃទី៤ វិច្ឆិកា​ឡើងវិញ តែសម្តេច​នៅ​មិន​ទាន់​ឲ្យ​កូន និង​ចៅ​មក​ផ្ទះមួយ​រយៈ​ទៀត ដើម្បី​ធានា​ឲ្យ​ប្រាកដថា សម្តេច​គ្មាន​មេរោគ​ចម្លង​ទៅ​កូន និង​ចៅ។

បើទោះជា​កំពុងរង់ចាំ​លទ្ធផល​ធ្វើតេស្តរបស់មនុស្សជាង​១ពាន់នាក់ទៀតក៏​ដោយ តែសម្តេចតេជោបានប្រកាសថា ព្រឹត្តិការណ៍​៣វិច្ឆិកា នឹងត្រូវ​បិទ​បញ្ចប់​ការ​ធ្វើចត្តាឡីស័កតាមពេលវេលា ដោយ​ក្នុងនោះ​សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន១៥៦៩នាក់, ខេត្តកណ្តាលចំនួន៦៧នាក់ ខេត្តពោធិសាត់ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន២៣ នាក់ ខេត្តកំពង់ធំចំនួន៣នាក់។ សម្រាប់ថ្ងៃ២១វិច្ឆិកា២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន១១នាក់។ សម្រាប់ថ្ងៃ២៣វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន១នាក់។ សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០មានខេត្តព្រះវិហារចំនួន២០នាក់ ខេត្តរតនគិរីចំនួន១០នាក់។

ការដែលសម្តេច​ហ៊ានប្រកាស​បិទ​បញ្ចប់ព្រឹត្តិការណ៍​៣វិច្ឆិកានេះ សម្តេច​តេជោ​បាន​បញ្ជាក់ថា នោះគឺនៅត្រង់​ដែល​យើង​គ្រប់គ្រងបានចំនួនមនុស្សរហូត១៨០២នាក់នៅតាមរាជធានី ខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្តនិងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ ដែលបញ្ហានេះសម្តេចបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។

ជាមួយ​គ្នា​នេះ សម្តេចតេជោក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យជួរមុខដែលហ៊ានប្រឈមចំពោះជម្ងឺឆ្លងដ៏កាចសាហាវ ធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់៕

Advertisement
Advertisement