Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរខណ្ឌដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្លាប់ និង​សម្អាត​អនាម័យ​ក្នុង​មូលដ្ឋាន

កម្លាំងអាជ្ញាធរខណ្ឌដូនពេញចុះរៀបចំសណ្តាប់ធ្នាប់ (រូប៖ ខណ្ឌដូនពេញ)

ភ្នំពេញ៖ នៅថ្ងៃពុធនេះ ដោយមានការបញ្ជាផ្ទាល់ពី លោក​ សុខ​ ពេញវុធ អភិបាលខណ្ឌដូនពេញ​, គណៈបញ្ជាការឯកភាពខណ្ឌដែល​មាន​សមាសភាពចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ  លោក កែម ហេង  លោក ហោ ហឿន អនុប្រធានផ្នែក បានចុះ​ធ្វើ​ការ​រៀបចំ​សណ្តាប់ធ្នាក់ ព្រមទាំង​បាញ់ទឹកលាង​សម្អាត​តាម​ដងផ្លូវ​ក្នុង​មួលដ្ឋាន។

កម្លាំងអាជ្ញាធរខណ្ឌដូនពេញចុះរៀបចំសណ្តាប់ធ្នាប់ (រូប៖ ខណ្ឌដូនពេញ)

ក្នុងនោះ កម្លាំង​បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ១០៦ ១០៨ ១៣ ០៥ ១១០ ១៤៤ ១៥៤ ១៩ ៨០ ១៥ ហើយជាលទ្ធផល៖ ចាក់សោររថយន្តចតឥតសណ្តាប់ធ្នាប់ទុកនៅនឹងកន្លែងចំនួន ០៥គ្រឿង និងស្ទូចចំនួន ០១គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ, ចាប់យកម៉ូតូកងបីចតឥតសណ្តាប់ធ្នាប់ចំនួន ០៤គ្រឿងយកមករក្សាទុកនៅសាលាខណ្ឌ និងផ្សព្វផ្សាយហាមមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។

កម្លាំងគណៈ​បញ្ជា​ការ ក៏​បានចុះបាញ់លាងសម្អាតតាមច្រាំងទន្លេ សួនមុខព្រះបរមរាជវាំង រហូតដល់សួនមុខផ្សាររាត្រី សួនលោកតា ក្រម ង៉ុយ ព្រមទាំង​សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦៕

Advertisement
Advertisement