Connect with us

Hi, what are you looking for?

អន្តរជាតិ

អ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោក កើនដល់ ៥៦.៦លាននាក់, ក្នុងនោះ​មនុស្សជាង១លាននាក់បានស្លាប់ដោយជំងឺនេះ

អ្នកជំងឺកូវីដ​១៩ម្នាក់ ត្រូវ​បញ្ជូនទៅកន្លែងសង្រ្គោះនៅទីក្រុងញូយ៉ក

អន្តរជាតិ៖ តាមតួលេខពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អ្នកឆ្លងវីរុស​កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៥៦,៥២២,៤១៩ករណីហើយ ដោយ​ក្នុងនោះមនុស្សសរុប ១,៣៥៣,៦៧៤នាក់បានស្លាប់ដោយ​សារជំងឺនេះ និងជាង ៣៩លាននាក់ បានជាសះស្បើយ។

ត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៥៨២,៩៤៧ករណី។

អ្នកជំងឺកូវីដ​១៩ម្នាក់ ត្រូវ​បញ្ជូនទៅកន្លែងសង្រ្គោះនៅទីក្រុងញូយ៉ក

គួរ​បញ្ជាក់ដែរថា ក្នុងចំណោមករណីឆ្លងទាំងជាង ៥៥លាននាក់ខាងលើ សហរដ្ឋអាមេរិក ឈរនៅកំពូលតារាង ដែលគិតត្រឹមព្រឹកនេះអាមេរិកមានអ្នកឆ្លងសរុប ១១,៨៥៤,៧៥៥នាក់ និងជាង ២៥ម៉ឺននាក់ស្លាប់។ ចំណែកឯព្រឹកនេះ សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៥៤,៦៦០នាក់ និងអ្នកជំងឺសរុប ១,៧៧៨នាក់ បានស្លាប់៕

Advertisement
Advertisement