Connect with us

Hi, what are you looking for?

ក្នុងស្រុក

សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នឹង​ត្រូវ​រដ្ឋសភាលើកមកពិភាក្សា​នៅសប្តាហ៍ក្រោយ

កិច្ចប្រជុំរដ្ឋសភានាពេលកន្លងមក

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់​ចំនួន៧ ពាក់ព័ន្ធវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស នឹង​ត្រូវរដ្ឋសភា​លើក​យក​មក​ធ្វើ​ការ​ពិភាក្សា និង​អនុម័តនៅ​ក្នុង​សម័យ​ប្រជុំ​សភា​លើកទី៥ នីតិកាលទី៦ នៅ​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ សប្តាហ៍​ក្រោយ​នេះហើយ។

រដ្ឋសភាគ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី២៥ វិច្ឆិកា ខាងមុខ

បើ​តាម​កិច្ចប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា ដែលធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ បាន​បង្ហាញថា សេចក្តីព្រាង​ច្បាប់​ទាំង​៧ ដែល​គ្រោង​នឹង​ដាក់​ឲ្យ​ពិភាក្សា និង​អនុម័តនោះ រួម​មាន៖

– សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២១​។​

– សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩​។​

– សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការទទួលស្គាល់​ទៅវិញទៅមក​លើ​ការផ្តល់​អាជ្ញា​បណ្ណ​ក្រុម​អាកាសយានិក​។

– សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើៈ ពិធីសារ​ទី​៣ ស្តីពី​សិទ្ធិ​សហការ​លើ​ជើង ហោះហើរ ក្នុងស្រុក​ក្នុង​រង្វង់​ទឹកដី នៃ​ប្រទេស ជា​សមាជិក​អាស៊ាន ណាមួយ និង ពិធីសារ​ទី​៤ ស្តីពី​សិទ្ធិ​ហោះហើរ កូ​ធ័​រ​មីណ​ល រវាង​អាកាសយានដ្ឋាន នៅក្នុង​ទឹកដី នៃ​ប្រទេស​ជា​សមាជិក អាស៊ាន​។​

– សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម លើ​ពិធីសារ​អនុវត្ត កញ្ចប់​កិច្ចសន្យា​ទី​៩ និង ទី​១០ នៃ​សេវាកម្ម​ដឹកជញ្ជូន តាមផ្លូវ​អាកាស ក្រោម​កិច្ចព្រមព្រៀង ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម​។​

– សេចក្តីព្រាងច្បាប់​ស្តីពី មូល​ប​ត្រ​រដ្ឋ​។​

– សេចក្តីព្រាងច្បាប់​ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ មិនមែន​ធនាគារ៕

Advertisement
Advertisement