Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងវប្បធម៌អនុញ្ញាតឲ្យដំណើរការរោងភាពយន្តរោងសម្ដែងសិល្បៈ និងសារមន្ទីរឡើងវិញ តែត្រូវគោរពតាមស្តង់ដារ អនាម័យ

ភ្នំពេញ:ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី ១៩ វិច្ឆិកាម្សិលមិញ បានចេញសេចក្ដីប្រកាសមួយដោយអនុញ្ញាតឱ្យរោងភាពយន្ត រោងសម្ដែងសិល្បៈនិងសារមន្ទីរ ដំណើរការឡើងវិញ ក្រោយពីបានធ្វើ ការហាមប្រាមមួយរយៈ ដោយសារករណីមេរោគកូវីត-១៩។

ក្រសួងនេះបានបញ្ជាក់នៅលើសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ចំពោះរោងភាពយន្ត រោងស ម្ដែងសិល្បៈ ដែលមានបំណងចង់បើកដំណើរការឡើងវិញ ត្រូវមកសុំការអនុញ្ញាតពីក្រសួង ដើម្បីចុះអនុស្សារណៈយោគយល់គ្នា ប្រយោជន៍ធានាបានការអនុវត្តនូវគោលការណ៍ប្រតិបត្តិ របស់ក្រសួងសុខា ភិបាលឲ្យបានត្រឹមត្រូវ ៕

Advertisement
Advertisement