Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាល​ខណ្ឌដូនពេញ ណែនាំ​ឲ្យ​សង្កាត់ទាំង១១ កំណត់និម្មិតសញ្ញារបស់ខ្លួន

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ

ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំ និងផ្សព្វផ្សាយដល់ក្រុមការងារកំណត់និមិត្តសញ្ញារបស់រដ្ឋបាលសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ ដើម្បីពិនិត្យ និងអនុម័ត កែសម្រួល ដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ និង ក្រសួងមហាផ្ទៃ តាមឋានានុក្រម នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តាមគោលការណ៍របស់ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ

សូម​បញ្ជាក់ថា ការ​កំណត់​និមិត្ត​សញ្ញា​សម្រាប់ស្រុក ខណ្ឌ និង​ឃុំ​សង្កាត់នេះ ត្រូវ​បាន​ណែនាំ​ដោយ​ក្រសួង​មហាផ្ទៃ​កាលពីពាក់​កណ្តាល​ឆ្នាំនេះ ដោយ​ក្នុងនោះ ការ​កំណត់និមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាល ឃុំ សង្កាត់ ត្រូវផ្អែកលើគោលការណ៍ មួយចំនួន ដូចជា ត្រូវសិក្សាស្រាវជ្រាវអំពីប្រវត្តិ នៃការកកើត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ អត្តសញ្ញាណជាប្រវត្តិសាស្ដ្រ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងកត្តាសំខាន់ដទៃផ្សេង ទៀត ដែលជាលក្ខណៈពិសេសនៃរដ្ឋបាល នីមួយៗ៕

Advertisement
Advertisement