Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ មាន​មនុស្ស​៣នាក់​ជា​សះស្បើយ​ពី​កូវីដ​១៩

អ្នកជំងឺកូវីដ១៩ដែលជាសះស្បើយ, នៅថ្ងៃនេះ មាន​មនុស្ស៣នាក់បានជា​សះស្បើយបន្ថែមទៀត

ភ្នំពេញ៖ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី២០ ខែវិច្ឆិកា​នេះ​បាន​ឲ្យដឹងថា មានមនុស្ស​ចំនួន​៣នាក់ ដែលជា​ជនជាតិ​ប៉ាគីស្ថាន​១នាក់ និង​ជនជាតិខ្មែរ​២នាក់​​បាន​ជាសះស្បើយ​ពីជំងឺកូវីដ​១៩ ហើយ​គ្មាន​ករណីឆ្លង​ថ្មី​នោះទេ។

អ្នកជំងឺកូវីដ១៩ដែលជាសះស្បើយ, នៅថ្ងៃនេះ មាន​មនុស្ស៣នាក់បានជា​សះស្បើយបន្ថែមទៀត

មនុស្ស​ទាំង​៣ដែល​ជា​សះស្បើយ​ពី​ជំងឺកូវីដ​១៩នោះ៖

១.បុរស​ជនជាតិ​ប៉ាគីស្ថាន អាយុ​៣៥ឆ្នាំ ស្នាក់​នៅ​សង្កាត់បឹងកក់១ ខណ្ឌទួល​គោក បាន​ធ្វើដំណើរ​មក​ពី​ប្រទេសឥណ្ឌា ដោយ​ឆ្លង​កាត់​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត និង​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ​២០២០។

២.បុរសជនជាតិខ្មែរ​អាយុ ២៩ឆ្នាំ ស្នាក់​នៅ​ភូមិ​រាំង​ដេក ឃុំ​គគីរធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។

៣.បុរស​ជនជាតិខ្មែរ​ អាយុ៣៨ឆ្នាំ ស្នាក់​នៅ​ភូមិ​ទំនប់ សង្កាត់​រការក្រៅ ក្រុង​ដូនកែវ ខេត្ត​តាកែវ។

ពួក​គេទាំងពីរនាក់បានធ្វើដំណើរ​មក​ពី​ប្រទេស​ជប៉ុន បន្ត​ជើង​ហោះហើរនៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង មក​ដល់​កម្ពុជា​នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២០៕

Advertisement
Advertisement