Connect with us

Hi, what are you looking for?

អន្តរជាតិ

វៀតណាមព្រមានបិទ facebook ក្រោយ​មាន​ការរិះគន់ប្រឆាំងរដ្ឋាភិបាលលើ​បណ្តាញ​សង្គម​មួយ​នេះ

រដ្ឋាភិបាលវៀតណាមគ្រោងនឹងបិទកម្មវិធី facebook ប្រសិនបើក្រុមហ៊ុន​មួយ​នេះ​មិនអាចបិទ​មាតិកាដែលរិះគន់រដ្ឋាភិបាលបាន

ហាណូយ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍​នៅ​ថ្ងៃនេះថា ​រដ្ឋាភិបាលវៀតណាម បានព្រមានបិទហ្វេសប៊ុក​​មិន​ឲ្យ​ប្រើប្រាស់​នៅ​ប្រទេស​របស់ខ្លួនទៀត ប្រសិនបើបណ្តាញសង្គមមួយនេះ មិនព្រមបង្កើនសកម្មភាពរឹតត្បិតលើមាតិកានយោបាយ ឬការរិះគន់ប្រឆាំងរដ្ឋាភិបាលនៅលើបណ្ដាញរបស់ខ្លួននោះ។

អ្នកប្រើប្រាស់ម្នាក់ កំពុងបើកមើលកម្មវិធី facebook។ វៀតណាមគ្រោងនឹងបិទបណ្តាញសង្គមមួយនេះ

រដ្ឋាភិបាលវៀតណាមបានស្នើដល់បណ្តាញសង្គមហ្វេសប៊ុកជាថ្មីម្តងទៀតឲ្យ​បង្កើនការរឹតត្បិត លើការបង្ហោះមាតិកាពាក់ព័ន្ធនឹងនយោបាយនៅក្នុងប្រទេសវៀតណាម តែក្រុមហ៊ុនហ្វេសប៊ុក​បានប្រាប់វិញថា ខ្លួនមិនអាចធ្វើបានឡើយ ។

កាលពីខែមេសា រដ្ឋាភិបាលវៀតណាម និងក្រុមហ៊ុន Facebook បានព្រមព្រៀងជាមួយគ្នា ក្នុងការរឹតត្បិតការបង្ហោះព័ត៌មាន ឬមាតិកាទាំងឡាយណាដែលប្រឆាំង នឹងរដ្ឋអំណាច សម្រាប់អ្នកប្រើប្រាស់នៅក្នុងស្រុក ប៉ុន្តែវៀតណាមនៅតែបន្តស្នើជាថ្មីម្ដងទៀតទៅក្រុមហ៊ុនមួយនេះ ឲ្យ​បង្កើនសកម្មភាពរឹតត្បិតខ្លាំងជាងមុន លើការបង្ហោះមាតិកាដែលរិះគន់ ឬប្រឆាំងរដ្ឋាភិបាល៕

Advertisement
Advertisement