Connect with us

Hi, what are you looking for?

ក្នុងស្រុក

តំណាងអភិបាលខេត្ត​ព្រះសីហនុ និង​លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ​ការជួសជុល​សាលាបឋមសិក្សា​អូរត្រេះ

លោក ម៉ាង ស៊ីណេត និងលោកឧកញ៉ា ទៀ វិចិត្រ ចុះពិនិត្យសាលាបឋមសិក្សាអូរត្រេះ

ព្រះសីហនុ៖ កាលពី​ល្ងាច​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ម្សិលមិញ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តំណាងឲ្យ​លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកឧកញ៉ា ទៀ វិចិត្រ បានចុះ​ពិនិត្យមើលសមិទ្ធផលនៅសាលាបឋមសិក្សាអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ព្រមទាំង​បានឧបត្ថម្ភបង្ហើយការចាក់សាបផ្លូវចូលសាលា និងទីធ្លាមួយចំនួនដែលនៅសេសសល់។

លោក ម៉ាង ស៊ីណេត និងលោកឧកញ៉ា ទៀ វិចិត្រ ប្រគល់ស៊ីម៉ង់ត៌ និងថវិកាដល់នាយកសាលាបឋមសិក្សាអូរត្រេះ

ឆ្លៀត​ឱកាសនោះ លោក ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ ក៏​បានជួបពិភាក្សាជាមួយលោកនាយកសាលា លោកគ្រូ អ្នកគ្រូ ចំពោះបញ្ហាដែលសាលាមានការខ្វះខាត និងធ្វើការជួសជុលបន្ថែមនៅចំណុចកន្លែងដែលខូចខាត ងាយស្រួលដល់សិស្សានុសិស្សដែលមករៀនមានភាពងាយស្រួលផងដែរ។

លោក សៅ ចាន់ធឿន នាយកសាលាបឋមសិក្សាអូរត្រេះចាស់ ព្រមទាំងលោកគ្រូអ្នកគ្រូ បានថ្លៃអំណរអរគុណ ដល់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងលោកអភិបាលរងខេត្ត និងលោកឧកញ៉ា ទៀ វិចិត្រដែលបាននាំយកអំណោយនៅស៊ីមងត៍និង​ខ្សាច់ ដើម្បីជួយសាលារៀនបឋមសិក្សាអូរត្រេះចាស់ ក្នុងការចាក់សាបទីធ្លាបរិវេណសាលារៀន ឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងគោរពទង់ជាតិ៕

Advertisement
Advertisement