Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្ថានីយ៍ប្រេងមួយកន្លែងនៅ​ស្រុកអង្គរបូរី​កំពុង​សាងសង់ដោយ​គ្មានច្បាប់ តែនាយករដ្ឋបាលថា គេអាចសុំច្បាប់ពីថ្នាក់លើដោយមិនឆ្លងកាត់ស្រុក

ស្ថានីយ៍ប្រេងកំពុងធ្វើការសាងសង់ ដែលគេសង្ស័យថាគ្មានច្បាប់ (រូប៖ សហការី)

តាកែវ៖ តាមសេចក្តីរាយការណ៍ថា មាន​ស្ថានីយ៍ប្រេងមួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិព្រៃផ្គាំ(គ) ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ដែលមានម្ចាស់​ឈ្មោះ រុំ និង​ប្រពន្ធឈ្មោះ គន្ធា កំពុងតែធ្វើការ​សាងសង់ ដោយ​គេ​សង្ស័យថាគ្មានច្បាប់អនុញ្ញាតិ ខណៈលេចឮព័ត៌មានថា ករណីនេះ​មានឃុបឃិតឲ្យ​លុយទៅអាជ្ញាធរស្រុកអង្គរបូរី និងមន្រ្តីមន្ទីររ៉ែ និងថាមពលខេត្តតាកែវ។

ស្ថានីយ៍ប្រេងកំពុងធ្វើការសាងសង់ ដែលគេសង្ស័យថាគ្មានច្បាប់ (រូប៖ សហការី)

ពាក់ពន្ធ័ករណីខាងលើ លោក ផាន ឃាង នាយករដ្ឋបាលសាលាស្រុកអង្គរបូរីបានថ្លែងថា ខាងរដ្ឋបាលលោកនៅមិនទាន់បានទទួលឯកសារណាមួយពីម្ចាស់ស្ថានីយខាងលើនោះទេ ប៉ុន្តែម្ចាស់ស្ថានីយ៏ប្រហែលជាគេសុំច្បាប់ពីមន្ទីររ៉ែ និងថាមពល ព្រោះកន្លងមកគេធ្វើតែបែបនេះទេ។

ចំណែកលោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវបានថ្លែងថា លោកនៅមិនទាន់បាននទទួលព័ត៏មាននេះទេ តែចំពោះរឿងមានមន្រ្តីគាត់ទៅយកលុយពីការសាងសង់ស្ថានីយ៍ប្រេងនោះ លោកនឹងបើកការស៊ើបអង្កេត។

បើតាម​ការ​បញ្ជាក់របស់លោក ផេង វុធ រាល់ស្ថានីយ៍ប្រេង មុននឹងធ្វើការសាងសង់ គឺត្រូវតែសុំច្បាប់អនុញ្ញាតិដល់ក្រសួងរ៉ែ និងថាមពលទើបស្របច្បាប់ និងអាចដំណើរការធ្វើអាជីវកម្មបាន៕

អត្ថបទ៖ នាងខ្មៅ

Advertisement
Advertisement