Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

នៅដើមឆ្នាំក្រោយ កម្ពុជា​អាចនឹងនាំទំនិញ​ទៅ​លក់​នៅ​ចក្រ​ភពអង់គ្លេស​ដោយ​មិន​គិតពន្ធ

កម្មករកំពុងបម្រើការងារនៅរោងចក្រមួយក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ​២០២១តទៅ ប្រទេស​កម្ពុជាអាចនាំទំនិញ​គ្រប់ប្រភេទ លើកលែងតែអាវុធ​ចូល​ទៅ​លក់​នៅ​ចក្រ​ភពអង់គ្លេស​ដោយ​មិន​គិត​ពន្ធ តាមរយៈប្រព័ន្ធ GSP របស់អង់គ្លេស។

កម្មករកំពុងបម្រើការងារនៅរោងចក្រមួយក្នុងប្រទេសកម្ពុជា

ប្រព័ន្ធ GSP របស់អង់គ្លេសនេះ នឹងផ្ដល់ការអនុគ្រោះពាណិជ្ជកម្មទៅប្រទេសនានាដូចជា GSP របស់សហភាពអឺរ៉ុបដែរ ដែល​ប្រពន្ធ GSP របស់អង់គ្លេស នឹងមានក្របខ័ណ្ឌចំនួន៣ គឺក្របខណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចបំផុត, ក្របខណ្ឌទូទៅ និងក្របខណ្ឌប្រសើរឡើង។

យោង​តាម​សេចក្តីប្រកាសមួយ​របស់សមាគមរោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅកាត់ថា GMAC បានបញ្ជាក់ថា កម្ពុជាដែលត្រូវបានចាត់ថ្នាក់ដោយអង្គការសហប្រជាជាតិថា ជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត គឺស្ថិតនៅក្នុងក្របខណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។ ដូច្នេះហេតុដូច្នេះ កម្ពុជានឹងទទួលបានការនាំចេញ ដោយមិនជាប់ពន្ធ និងមិនជាប់ការកម្រិតកូតាទៅកាន់ប្រទេសអង់គ្លេស សម្រាប់ទំនិញទាំងអស់លើកលែងតែអាវុធ និងគ្រឿងផ្ទុះ ដែល​នេះគឺដូចគ្នានឹងគម្រោង EBA ក្រោមប្រព័ន្ធ GSP របស់សហភាពអឺរ៉ុបដែរ។

យ៉ាងណាក៏ដោយ មកដល់ពេលនេះ GMAC កំពុងធ្វើការងារជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា និងសមភាគីអង់គ្លេស ដើម្បីសុំការបំភ្លឺអំពីការផ្លាស់ប្ដូរមួយចំនួននៅក្នុងនីតិវិធីរដ្ឋបាល ដូចជាការបញ្ជាក់ប្រភពដើមកំណើតទំនិញ កាលបរិច្ឆេទចូលជាធរមានជាដើម៕

Advertisement
Advertisement