Connect with us

Hi, what are you looking for?

ក្នុងស្រុក

បុរស​ជនជាតិខ្មែរទើប​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិកម្នាក់ត្រូវ​រកឃើញ​វីរុស​កូវីដ​១៩

លោក ស ចិត្រា​អគ្គលេខាធិការ​រងក្រសួងកសិកម្ម ជា​សះស្បើយ​ពី​ជំងឺកូវីដ​១៩

គ្រូពេទ្យកម្ពុជាកំពុងពិនិត្យតេស្តអ្នកសង្ស័យមានវីរុសកូវីដ១៩

ភ្នំពេញ៖ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា​បាន​ឲ្យដឹងថា គេបានរកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ចំនួន ១ករណីបន្ថែមទៀត ជា​បុរស​ជនជាតិខ្មែរ​ដែលទើប​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក។

គ្រូពេទ្យកម្ពុជាកំពុងពិនិត្យតេស្តអ្នកសង្ស័យមានវីរុសកូវីដ១៩

បុរស​ជនជាតិខ្មែរ​នោះ​ ​អាយុ ៥៩ឆ្នាំ មានអាសយដ្ឋាន​នៅ​សង្កាត់​កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ​បានធ្វើដំណើរ​មក​ពី​សហរដ្ឋអាមេរិកបន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២០។

បច្ចុប្បន្ន​អ្នកជំងឺត្រូវ​បាន​ដាក់​ឲ្យ​សម្រាកព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់អង្រែ រាជធានីភ្នំពេញ។

ដោយ​ឡែក​សម្រាប់​អ្នកពាក់ព័ន្ធព្រឹត្តិការណ៍​៣វិច្ឆិកានេះ នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាល​ក៏​បាន​ប្រកាស​ដែរថា លោក ស ចិត្រា ដែលជា​អគ្គលេខាធិការ​រងក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានជា​សះស្បើយ​ពី​ជំងឺកូវីដ​១៩ ក្រោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ចំនួន​២លើក ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពីមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។

ដូច្នេះសរុបជារួម កម្ពុជា​នៅ​សល់អ្នក​ជំងឺកូវីដ​១៩​សរុប​ចំនួន ១០នាក់ ក្នុង​នោះ ៨នាក់​កំពុង​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត និង ២នាក់ទៀត​កំពុង​សម្រាកព្យាបាល​នៅ​មណ្ឌលសុខភាពចាក់អង្រែ៕

Advertisement
Advertisement