Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជា​ជាប់​​លេខ១នៅ​តំបន់អាស៊ី និង​លេខ៣លើពិភពលោក ក្នុង​គ្រប់គ្រង​ជំងឺកូវីដ​១៩​បានល្អ

ភ្នំពេញ៖ តាមការចាត់ចំណាត់ថ្នាក់របស់​ការិយាល័យ Bureau de Prospective Economique (BPE) ប្រទេស​កម្ពុជាត្រូវ​បាន​ជាប់ចំណាត់​ថ្នាក់ទី១ក្នុងតំបន់អាស៊ី និងលេខ៣ ក្នុងពិភពលោក ចំពោះ​ការ​គ្រប់​គ្រង​ស្ថានភាព​ជំងឺកូវីដ១៩ ដោយមានប្រសិទ្ធភាព​បំផុត។

កម្ពុជាត្រូវចាត់ចំណាត់ថ្នាក់លេខ១នៅអាស៊ី លើការគ្រប់គ្រងកូវីដ១៩

តាម​ការ​វាយ​តម្លៃនោះ ប្រទេស Saint Kitts and Nevis ជាប់ចំណាត់ថ្នាក់លេខ១ ពោលគឺ​ល្អដាច់គេ​ក្នុងពិភពលោក ក្នុងចំណោម ១៦៦ប្រទេស តាមពីក្រោយ​ដោយ​ប្រទេស Seychelles លេខ២, កម្ពុជា លេខ៣ និងបន្ទាប់មកគឺ​ប្រទេស New Caledonia និង ស៊ូដង់ខាងត្បូង។

ចំពោះ​តំបន់​អាស៊ី គឺកម្ពុជាលេខ១ តាមពីក្រោយ​ដោយថៃ លេខ២, ប្រ៊ុយណេ លេខ៣ និងអ៊ូបេគីស្ថាន លេខ៤។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២១វិច្ឆិកានេះ កម្ពុជា មានករណីឆ្លងកូវីដ១៩សរុប ៣០៥នាក់ ក្នុងនោះជាសះស្បើយ២៩៥នាក់៕

ប្រភព៖ lepetitjournal.com

Advertisement
Advertisement