Connect with us

Hi, what are you looking for?

ក្នុងស្រុក

បុរសម្នាក់កំពុងជិះម៉ូតូសុខៗ ត្រូវរន្ទះបាញ់ស្លាប់

ស្វាយរៀង : គួរអោយសង្វេគណាស់ បុរសមាឌធំម្នាក់ បានស្លាប់ភ្លាមៗដោយសាររន្ទះបាញ់ គ្រាដែលគាត់កំពុងជិះម៉ូតូក្បែរប្រឡាយ នៅចំណុចភូមិបឹង ឃុំកំពង់ពិល ស្រុករំដួល ខេត្តស្វាយរៀង កាលពីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

បុរសរងគ្រោះឈ្មោះ កឹង យ៉ាត អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃបឹង ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ។

នគរបាលមូលដ្ឋានបាននិយាយថា នៅមុនពេលកើត ហេតុមានភ្លៀងស្រិចៗ និងខ្យល់កន្ត្រាក់យ៉ាងខ្លាំង ខណៈនោះជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ធ្វើដំណើរតាមផ្លូវអមសងខាងប្រឡាយទឹក ស្រាប់តែមានរន្ទះបាញ់មួយឮសូរកក្រើកធរណី ហើយគេក៍បានឃើញបុរសរូបនោះដេកស្លាប់ក្បែម៉ូតូ បណ្ដាលឱ្យមានការភ្ញាក់ផ្អើលតែម្ដង ៕

Advertisement

Facebook

អត្ថបទទាក់ទង