Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកវាយសម្លាប់មនុស្សរឿងចេកពីរស្ទង ត្រូវតុលាការដោះលែង ក្រោយឃុំខ្លួន២ថ្ងៃ

កណ្តាល: តំណាងអយ្យការអមតុលាការខេត្តកណ្ដាល នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេចដោះលែងជនដែលវាយសម្លាប់បុរសអ៊ីស្លាមម្នាក់ ដែលសង្ស័យថា បានលួចចេកពីរស្ទង ។

លោក ទិន សុចិត្រា អ្នកនាំពាក្យស្ថាប័នអយ្យការអមតុលាការខេត្តកណ្ដាល បានថ្លែងប្រាប់ក្រុមអ្នករាយ ការណ៍ព័ត៌មានថា លោកស្រីព្រះរាជអាជ្ញារង ស៊ុន យ៉ឺត បានអនុញ្ញាតឲ្យប្រជាការពារឈ្មោះ ផុន សាន ត្រឡប់ទៅផ្ទះវិញ ព្រោះនេះជាការការពារខ្លួនស្រប ច្បាប់, ប៉ុន្តែដំណើរការនីតិវិធី នៅបន្តដដែល។

ប្រជាការពាររូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបានវាយបុរសម្នាក់ឈ្មោះ យ៉េប សុគ្រី ឲ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងទឹកអូរ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ កាលពីថ្ងៃទី១៨ ខែវិច្ឆិកាហើយត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌបញ្ជូនទៅតុលាការ កាលពីល្ងាចថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២០ ។

យ៉ាងណាក៏ដោយក្រុមគ្រួសារជនរងគ្រោះ បានស្នើសុំឱ្យមានការដោះស្រាយរឿងរ៉ាវកាប់សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនេះ ដោយក្ដីយុត្តិធម៌ ។ ដោយពួកគាត់លើកឡើងថា ចេកត្រឹមពីរស្ទងមិនគួរណាត្រូវបានកាត់ទោសមនុស្សរហូតដល់វាយ សម្លាប់ដូច្នេះទេ ហើយអ្នកសម្លាប់មនុស្សមិនគួរណាគ្មានទោសពៃរ៍ដូច្នេះឡើយ៕

Advertisement
Advertisement