Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទុស្សេខ្សែភ្លើង​ កុំតែប្រជាពលរដ្ឋ​ជួយ​ពន្លត់​ទាន់ កុំ​អីឆេះ​ផ្សារកំពង់ជ្រៃបាត់

តូបមួយនៅផ្សារ​កំពង់ជ្រៃ ត្រូវ​អគ្គិភ័យឆាបឆេះ (រូប៖ សហការី)

តាកែវ – តូបមួយខ្នងនៅក្នុងផ្សារកំពង់ជ្រៃ ស្ថិត​នៅ​ភូមិ​កំពង់ជ្រៃ ឃុំ​ស្មោង ស្រុកទ្រាំង ត្រូវបានអគ្គីភ័យឆេះឥវ៉ាន់ខ្ទេចគ្មានសល់ កាលពី​វេលាម៉ោង​ប្រមាណជិត​១០យប់ ថ្ងៃទី២១ ខែវិច្ឆិកា តែបានប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​មក​ជួយ​ពន្លត់ កុំអីភ្លើងរាលឆេះ​ផ្សារ​បាត់ទៅហើយ។

តូបមួយនៅផ្សារ​កំពង់ជ្រៃ ត្រូវ​អគ្គិភ័យឆាបឆេះ (រូប៖ សហការី)

បើតាមប្រជាពលរដ្ឋ ដែលរស់នៅក្បែនោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានលឺសំលេងផ្ទុះចេញពីតូបលក់ឥវ៉ាន់ចាប់ហ៊ួយ ដែលមានប្តីឈ្មោះ ម៉ម សុខុន និងប្រពន្ធឈ្មោះប៉ែន ចក់ ពេលនោះគាត់បានឃើញអណ្តាតភ្លើងកំពុងតែឆាបឆេះក្នុងតូប ក៏​ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នាំគ្នាចេញមកជួយបាញ់ទឹកពន្លត់ទាន់ពេលពេលដោយ​មិន​បណ្តាល​ឲ្យ​រាលដាលឡើយ។

ក្រោយ​កើត​ហេតុ គេ​ក៏ឃើញមានវត្តមានលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង រួមនឹងលោកអ៊ុំ ចំរើន អភិបាលរងស្រុក ចុះទៅ​ដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលសភាពការណ៍ផងដែរ។

សម្ភារៈ​ដែល​ត្រូវ​អគ្គិភ័យឆាបឆេះ (រូប៖ សហការី)

ចំពោះ​ករណីឆេះនេះ ត្រូវ​គេ​សន្និដ្ឋាន​ជា​ដំបូង​ថា អាច​បណ្តាល​មក​ពី​ទុស្សេខ្សែភ្លើង ហើយ​សម្ភារះដែលខូចខាតរួមមានទូទឹកកកក្លាសេធំចំនួន០១ ធុងទឹកកកធំៗចំនួន០២ ប៊ីយ៉ែរ ទឹកក្រូចជាច្រើនកេះ រួមនឹងសម្ភារះផ្សេងៗជាច្រើនទៀត គិតជាទឹកប្រាក់អស់ប្រមាណជិតមួយម៉ឺនដុល្លារ៕

Advertisement
Advertisement