Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងបរិស្ថាន​ថា​ ក្នុងមួយឆ្នាំ កម្ពុជាបង្កើតសំរាមបាន៤លានតោន

គ្មានអ្នកណាចូលចិត្ត​សំរាមទេ.. ដូច្នេះ​យើងត្រូវតែរួមគ្នា ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

សៀមរាប៖អ្នកនាំពាក្យក្រសួងបរិស្ថានថា ក្នុងមួយឆ្នាំៗកម្ពុជា បង្កើត​សំរាមបាន​៤លានតោន។

គ្មានអ្នកណាចូលចិត្ត​សំរាមទេ.. ដូច្នេះ​យើងត្រូវតែរួមគ្នា ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

លោក នេត្រ ភក្ត្រា បានថ្លែងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងទិវាអនាម័យបរិស្ថាន ២៣ វិច្ឆិកា និងពិធី​បុណ្យទន្លេ​សាបនារដូវទឹកសម្រកប្រចាំ​ឆ្នាំ២០២០ ឯឃុំកំពង់ឃ្លាំង ស្រុក​ សូទ្រ​និគម ខេត្ត​សៀមរាប​ ថា​ «ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ ៤លានតោន ក្នុងនោះ៦៥% ជាសំណល់សិរីរាង្គ ប្រមាណ​២០% ជាសំណល់ប្លាស្ទិក នៅសេស​សល់ជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។ ក្នុងចំណោមសំរាមទាំង​អស់នោះ មានត្រឹមតែប្រមាណ ៥១% ប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដង​ផ្លូវ ក្នុងព្រៃ​ប្រភព​ទឹក និងខ្លះទៀតត្រូវបានដុតចោលជាដើម»

យ៉ាងណាក៍ដោយលោកថា កម្ពុជាមិនទាន់មានតួលេខថា​ ក្នុងមួយឆ្នាំប្រើប្រាស់ប្លាស្ទិកអស់ប៉ុន្មានតោននៅឡើយ ប៉ុន្តែគ្រាន់តែនៅរាជធានីភ្នំ​ពេញ ក្នុងមួយថ្ងៃថង់ប្លាស្ទិកមានជាង ១០លានថង់ ត្រូវបានប្រើប្រាស់៕

Advertisement
Advertisement