Connect with us

Hi, what are you looking for?

ក្នុងស្រុក

បើកលឿនពេក ទៅបុកបង្កាន់ដៃស្ពានព្រែកកំពឹសក្រឡាប់ឆេះខ្ទេច, អ្នកបើកបរត្រូវពលរដ្ឋ​ជួយទាញចេញទាន់

ភ្នំពេញ – រថយន្តម៉ាក Toyota Prius មួយគ្រឿងបានឆេះ​យ៉ាង​សន្ធោសន្ធៅ​កាលពីវេលាម៉ោង​ប្រមាណ១១យប់ ថ្ងៃទី២២ ខែវិច្ឆិកា នៅ​ចំណុច​មុខ​ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ តាមបណ្តោយ​ផ្លូវជាតិលេខ២ ក្រោយ​ពីជ្រុលទៅបុកបង្កាន់ដៃស្ពាន។

រថយន្តត្រូវភ្លើងឆេះក្រោយក្រឡាប់

ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកToyota Prius មួយគ្រឿងមិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ស្ថិតក្នុងអាការៈស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចលើស្ពានដែលជាកន្លែងកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង តែម្តង ។

ក្នុងហេតុការនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅជួយទាញតៃកុងចេញពីរថយន្តបង្ក ហើយមួយសន្ទុះក្រោយមករថយន្តបង្កក៏កើតមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ទើបរាយការណ៍ជូនទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ តែគួរឲ្យសោកស្ដាយ រថយន្តខាងលើត្រូវបានអគ្គីភ័យលេបត្របាក់សល់តែគ្រោងឆ្អឹង៕

Advertisement
Advertisement