Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋមន្រ្តីការបរទេសកម្ពុជា​នឹង​ចូលរួម​សន្និសីទ​ថ្នាក់​រដ្ឋមន្រ្តីហ្រ្វង់​កូហ្វូនី​លើកទី៣៧ នៅទីក្រុង​ប៉ារីស តាម​ប្រព័ន្ធវីដេអូ

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា

ភ្នំពេញ – នៅថ្ងៃទី២៤ និង២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង​ការបរទេស​កម្ពុជា នឹង​ចូល​រួម​ក្នុង​សន្និសីទ​ថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនី លើកទី៣៧ (CMF) នៅទីក្រុង​ប៉ារីស តាម​ប្រព័ន្ធវីដេអូ។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា

កិច្ច​ប្រជុំ​នោះ រដ្ឋមន្រ្តី និងប្រធាន​គណៈប្រតិភូ​ទាំងអស់ នឹង​ពិនិត្យ​មើល​លើ​យុទ្ធសាស្រ្ត​សេដ្ឋកិច្ច​សម្រាប់​អង្គការ OIF ដំណើរការ​នៃ​ការ​កែ​ទម្រង់ ការ​អនុវត្ត​គម្រោង និង​សកម្មភាព​របស់អង្គការ OIF ព្រមទាំង​ផ្លាស់ប្តូរ​ទស្សនៈលើ​បញ្ហា​ប្រឈម និង​បញ្ហា​សេដ្ឋកិច្ច​សង្គម ដែលអង្គការ OIF និងពិភពលោក​កំពុង​ជួបប្រទះ ជាពិសេស​ក្នុង​បរិបទ នៃ​វិបត្តិ​ជំងឺកូវីដ​១៩ នាពេលបច្ចុប្បន្ន។

សូម​បញ្ជាក់ថា ព្រះករុណា ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺជា​បិតា​ស្ថាបនិក​១រូប នៃ​ចលនា​ហ្រ្វង់​កូហ្វូន និង​ជា​មេដឹកនាំលេចធ្លោ​ជាង​គេ នៃ​ចលនា​នេះ​នៅអាស៊ី។ បច្ចុប្បន្ន អង្គការ​អន្តរជាតិហ្រ្វង់​កូហ្វូនី មានរដ្ឋ និង​រដ្ឋាភិបាលសមាជិក​ចំនួន ៨៨៕

Advertisement
Advertisement