Connect with us

Hi, what are you looking for?

អន្តរជាតិ

តំណាងរាស្ត្រទើបជាប់ឆ្នោតថ្មីមួយរូបនៅមីយ៉ានម៉ា ត្រូវគេបាញ់សម្លាប់

លោកស្រី អ៊ុង សានស៊ូជី ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់ភូមា (រូប៖ Reuters)

យ៉ាំងហ្គន – សារព័ត៌មាន Reuters បានរាយ​ការណ៍​កាលពីយប់ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានបាញ់សម្លាប់អ្នកតំណាងរាស្រ្តមីយ៉ាន់ម៉ា ដែលទើបតែជាប់ឆ្នោតថ្មីមកពីគណបក្សកាន់អំណាច របស់លោកស្រី Aung San Suu Kyi ដែលបានជំរុញឲ្យគណបក្សមួយនេះ បើកការស៊ើបអង្កេតយ៉ាងរហ័ស និងបានថ្កោលទោសចំពោះអំពើហឹង្សានយោបាយបក្រោមការបោះឆ្នោតបែបនេះ។

លោកស្រី អ៊ុង សានស៊ូជី ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់ភូមា (រូប៖ Reuters)

អ្នកនាំពាក្យគណបក្ស លោក Myo Nyunt បានគូសបញ្ជាក់ថា ជនរងគ្រោះខាងលើ ដែលមានឈ្មោះថា Htiki Zao ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បាញ់សម្លាប់នៅក្នុងហាងលក់ទំនិញរបស់គាត់ នៅឯទីប្រជុំជន Kyaukme កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ។ លោក Htiki Zao បានឈ្នះអាសនៈ នៅក្នុងការបោះឆ្នោតទូទៅ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី ០៨ ខែវិច្ឆិកាកន្លងទៅនេះ។

គួរបញ្ជាក់ថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី Aung San Suu Kyi បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ជាថ្មីម្តងទៀត នៅក្នុងការបោះឆ្នោតសកលដែលបានប្រព្រឹត្តិក្នុងកំឡុងខែវិច្ឆិកានេះ។ ប៉ុន្តែទោះយ៉ាងណា គណបក្សប្រឆាំងដែលមានសម្ព័ន្ធភាពជាមួយយោធាមីយ៉ាន់ម៉ា បានច្រានចោលនូវលទ្ធផលនៃការបោះឆ្នោត ដោយបានចាត់ទុកថា ជារឿងអយុត្តិធម៌ ហើយបានអំពាវនាវឲ្យមានការបោះឆ្នោតសាជាថ្មី៕

Advertisement
Advertisement