Connect with us

Hi, what are you looking for?

ក្នុងស្រុក

យក​កូនសោរទៅសរសេរឈ្មោះ​ខ្លួនឯងនៅ​លើជញ្ជាំងប្រាសាទអង្គរ សមត្ថកិច្ច​ឃាត់​ខ្លួនអប់រំ

សៀមរាប – កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទអង្គរ​ សហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០២០កន្លងទៅបានឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយ​ពី​បាន​យក​កូនសោរ​ទៅសរសេរ​ឈ្មោះ​ខ្លួនឯង​នៅ​លើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត។

បុរសម្នាក់យកកូនសោរទៅសរសេរឈ្មោះខ្លួនឯងនៅលើជញ្ជាំងប្រាសាទអង្គរ

បុរស​ម្នាក់នោះ​ត្រូវ​បញ្ជាក់ថា មាន​ឈ្មោះ ជួន ជឿន អាយុ ៣១ឆ្នាំ រស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌ​កំបូល រាជធានីភ្នំពេញ, បុរស​រូបនេះ​បានយកកូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែន​។

យ៉ាងណាក៏ដោយ បុរស​ម្នាក់ត្រូវ​សមត្ថកិច្ច​ធ្វើ​ការ​អប់រំ និង​កិច្ច​សន្យា​កុំឲ្យ​គាត់ធ្វើលើកក្រោយទៀត រួចបានឲ្យ​គាត់ទៅទស្សនាប្រាសាទបន្តទៀត៕

Advertisement
Advertisement