Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

សប្តាហ៍នេះ CDC ចុះបញ្ជី​ឲ្យ​ក្រុមហ៊ុន​៣បើក​រោងចក្រ​នៅ​កម្ពុជា ក្នុង​ទំហំវិនិយោគសរុប ជាង១២លានដុល្លារ

រោងចក្រចំនួន៣ទៀតគ្រោងនឹងបើកនៅកម្ពុជាឆាប់ៗនេះ

ភ្នំពេញ – តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣ ក្នុង​ការ​បើក​រោងចក្រ​នៅ​កម្ពុជា ក្នុងទំហំវិនិយោគសរុបជាង​១២លានដុល្លារ ដោយ​អាចនឹង​ផ្តល់​ការងារចំនួនជាង២៥០០កន្លែង។

រោងចក្រចំនួន៣ទៀតគ្រោងនឹងបើកនៅកម្ពុជាឆាប់ៗនេះ

ក្រុមហ៊ុនទាំង៣ដែលត្រូវ​អនុញ្ញាត​ឲ្យ​បើក​រោងចក្រ​នោះ​រួម​មាន៖

១- “EAST GOLDEN PAPER INDUSTRY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងប្រអប់ក្រដាសគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០២កន្លែង។

២- “SHANDA (CAMBODIA) TEXTILE CO., LTD ” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩១៤កន្លែង។

៣- “CHARMGO (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥១៨កន្លែង៕

Advertisement
Advertisement