Connect with us

សេដ្ឋកិច្ច

៩ខែឆ្នាំ​២០២០ មានរោងចក្រ​ចំនួន ១១១នៅ​កម្ពុជាបិទទ្វារ

ចុះផ្សាយ

on

ភ្នំពេញ – យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​កម្ពុជាបាន​ឲ្យដឹងថា គិត​ត្រឹម​រយៈ​ពេល​ ៩ខែ​នៅ​ក្នុងឆ្នាំ​២០២០នេះ មាន​រោងចក្រ​សរុបចំនួន១១១ បានបិទទ្វារ​មិន​ដំណើរ​ការ ដោយសារ​តែ​ការ​ធ្លាក់ចុះ​យ៉ាង​គំហុង​ នៃ​ការ​បញ្ជាទិញពីក្រៅប្រទេស។

រោងចក្រ​នៅ​តំបន់សេដ្ឋកិច្ច​មួយ​ក្នុងប្រទេសកម្ពុជា

ការបិទនេះបានធ្វើឲ្យ​កម្មករប្រមាណជា ៥៥ ១៧៤ នាក់បាត់បង់ការងារ ដែលមានចំនួនមានការកើនឡើងបន្តិចពី ៥៣ ២២៦នាក់ ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។

ទន្ទឹមនឹងនេះដែរ ​ស្ថានភាព​នៃ​ការព្យួរ​កិច្ចសន្យាការងារ​បាន​ធូរស្រាល​ជា​បណ្តើរៗ​ហើយដោយ​ចំនួន​រោងចក្រ​ដែល​កំពុង​ព្យួរ​កិច្ចសន្យាការងារ​បាន​ថយ​ចុះមក​ត្រឹម​ចំនួន​៥២​រោងចក្រ​ដែល​ស្មើនឹង​កម្មករនិយោជិត​ប្រមាណ​១៤.០០០​នាក់​តែប៉ុណ្ណោះ នៅក្នុង​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​។​

សូម​បញ្ជាក់ថា ​រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ៣០ កញ្ញា បានប្រកាសដាក់ចេញនូវវិធានការជុំទី៦ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា និងបន្តជួយឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ពីបរិបទនៃជំងឺកូវីដ១៩។ ក្នុងវិធានការជុំទី៦នេះ រាជរដ្ឋាភិបាលកម្ពុជាបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យសេវាកម្មទេសចរណ៍។

តាមរយៈវិធានការនេះ រដ្ឋាភិបាលនឹងបន្តឧបត្ថម្ភសាច់ប្រាក់ដល់បុគ្គលិកដែលត្រូវបានព្យួរការងារនៅក្នុងវិស័យទាំងនេះ បូករួមទាំងការលើកលែងការបង់ពន្ធ ការពន្យាពេលបង់កាតព្វកិច្ចរបបសន្តិសុខសង្គម និងការលើកលែងការបង់ពន្ធប៉ាតង់ជាដើម។

ជាមួយគ្នានេះ ដើម្បីទប់លំនឹងសេដ្ឋកិច្ចនិងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩នេះ រដ្ឋាភិបាលកម្ពុជាបានត្រៀមថវិការប្រមាណជា១១៦៤លានដុល្លារអាមេរិក ដើម្បីជួយអន្តរាគមន៍ក្នុងវិស័យសេដ្ឋកិច្ច និងពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ចាប់តាំងពីជុំទី១រហូតដល់ជុំទី៦នេះ៕

Advertisement
ក្នុងស្រុក2 ម៉ោង ago

ឯកឧត្តម គួច ចំរើន ផ្តល់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង ជូនស្នងការនគរបាលខេត្តព្រះសីហនុ

ក្នុងស្រុក5 ម៉ោង ago

ពូ ហ៊ន ត្រូវ​ស្នងការ​នគរបាល​ខេត្តកណ្តាល កោះហៅ រឿង Live Videos អត់សុំការអនុញ្ញាត

ក្នុងស្រុក5 ម៉ោង ago

អភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមមន្រ្តី និងបុគ្គលិកក្រុមហ៊ុន​ប្រមូលសំរាម KSWM បរិច្ចាគឈាម

ក្នុងស្រុក5 ម៉ោង ago

អភិបាលខេត្តព្រះសីហនុអញ្ជើញសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលមកពីមណ្ឌល សុខភាព និងប៉ុស្តិ៍សុខភាព នៅក្នុងខេត្តព្រះសីហនុ

ក្នុងស្រុក7 ម៉ោង ago

សម្តេចតេជោឯកភាព​ឲ្យ​ធ្វើការ​និរាករណ៍លើលិខិតរបស់អាជ្ញាធរ ក្រោយ​មាន​ការ​រំលោភយកដីរដ្ឋនៅខេត្តមណ្ឌលគិរី

ក្នុងស្រុក5 ម៉ោង ago

ពូ ហ៊ន ត្រូវ​ស្នងការ​នគរបាល​ខេត្តកណ្តាល កោះហៅ រឿង Live Videos អត់សុំការអនុញ្ញាត

ក្នុងស្រុក2 ថ្ងៃ ago

គំរាមសម្លាប់ប្រពន្ធ, ប្រពន្ធរត់ទៅប្តឹងមេភូមិ កាប់​មេភូមិ​ត្រូវ​៦ពូថៅ រួច​ដុតម៉ូតូ និង​ផ្ទះ​ខ្លួនឯងចោល

សេដ្ឋកិច្ច2 ថ្ងៃ ago

ក្រុមហ៊ុន​មួយ​ទៀត​គ្រោង​បើក​រោងចក្រ​កាត់ដេរ​នៅ​ស្រុកទ្រាំង ខេត្តតាកែវ ក្នុងទុនវិនិយោគជិត៨លានដុល្លារ

ក្នុងស្រុក12 ម៉ោង ago

យករថយន្តទៅជួលឲ្យចិន, ចិន​ចាប់បង្ខាំងទុក បង្ខំឲ្យ​ផ្តិតមេដៃ រួចយករថយន្តទៅបាត់

សេដ្ឋកិច្ច1 ថ្ងៃ ago

សណ្ឋាគារ ផាត ថៅវើ បើកសម្ពោធ​នៅ​ក្រុង​ព្រះសីហនុ ទោះ​ពិភពលោក​កំពុង​ជួបវិបត្តិកូវីដ​១៩