Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាសូរណាស់..មីង និងក្មួយឌុបគ្នា ត្រូវរថយន្តដឹកស៊ីម៉ង់ត៍បុកពីក្រោយ ស្លាប់មួយរំពេច

មនុស្សម្នាចោមមើលសពជនរងគ្រោះ ដែលគេដាក់ក្បែរចិញ្ចើមផ្លូវ

ភ្នំពេញ: គួរអោយសង្វេគណាស់ រថយន្តដឹកស៊ីម៉ងត៍ធុនធំមួយគ្រឿង បើកបរលឿនជ្រុលបុកស្ត្រី២នាក់ កំពុងជិះម៉ូតូឌុបគ្នា បណ្តាលឲ្យស្លាប់ភ្លាមៗ កាលពី ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមុខសួនឧ ស្សាហកម្មវឌ្ឍនៈ២ តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មនុស្សម្នាចោមមើលសពជនរងគ្រោះ ដែលគេដាក់ក្បែរចិញ្ចើមផ្លូវ

សមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោ បានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតទាំង២នាក់ គឺត្រូវជាមីង និងក្មួយ រស់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌ ដង្កោ រាជធានីភ្នពេញ។

រថយន្តបង្ក

ប្រភពថា ជនរងគ្រោះធ្វើដំណើរដោយម៉ូតូ ម៉ាក HO NDA BEAT ពាក់ស្លាកលេខ ភ្នំពេញ 1GS-5185 ក្នុងទិសដៅស្របជាមួយរថយន្ដបង្ក។ ពេលមកដល់ចំណុចកើតហេតុ ជនរងគ្រោះបំរ៉ុងឆ្លងផ្លូវ ស្រាប់តែរថយន្ដធំដឹកស៊ីម៉ងត៍ កំពុងបើកបរក្នុងល្បឿនលឿនជាន់ហ្វ្រាំង មិនទាន់ជ្រុលបុកពីក្រោយ ជនរងគ្រោះ ទាំង២នាក់បណ្ដាលឲ្យស្លាប់ភ្លាមៗ ហើយរថយន្តបង្កបានព្យាយាម បើកគេចរហូតដល់មុខវត្តស្លែង ក៏ត្រូវសមត្ថកិច្ចដេញចាប់បានទាំងតៃកុងរថយន្ត និងរថយន្តបង្ក ៕

ម៉ូតូជនរងគ្រោះ

Advertisement
Advertisement