Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាល​ខេត្ត​ព្រះសីហនុ ប្រាប់ឲ្យ​បណ្តាក្រុមហ៊ុនធ្វើ​ផ្លូវ​ទាំង៣៤ខ្សែ ពន្លឿន​ការងារ​ឲ្យ​រួច​រាល់​នៅមុន​ចូលឆ្នាំខ្មែរ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យ​ការដ្ឋាន​

ព្រះសីហនុ – ក្នុង​ឱកាស​ចុះ​ពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៤ខ្សែ ព្រមទាំងត្រួតពិនិត្យមើលប្រព័ន្ធលូ អូ ប្រឡាយ អាងប្រព្រឹត្តកម្ម ការសាងសង់បន្ទប់ទឹកសាធារណ:តាមនៅបណ្តោយឆ្នេរអូរឈើទាល និងការរៀបចំក្រាលថ្មក្រានិតនៅតាមចិញ្ចើមផ្លូវជុំវិញតោពីរក្នុងក្រុងព្រះសីហនុកាលពី​ថ្ងៃទី២៣ វិច្ឆិកា លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បានធ្វើការណែនាំដល់បណ្ដាក្រុមហ៊ុនសាងសង់ផ្លូវត្រូវពន្លឿនការងារឲ្យ​បានឆាប់រហ័ស ពោលគឺត្រូវធ្វើឱ្យហើយនៅមុនពេលចូលឆ្នាំប្រពៃណីខ្មែរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យ​ការដ្ឋាន​

បើទោះជា​ត្រូវ​ពន្លឿន​ការងារ​ក៏​ដោយ តែ​ក្រុមហ៊ុន​សាងសង់​ត្រូវ​ធានាឲ្យ​មានគុណភាព និងសោភ័ណភាព ហើយ​ក៏​មិនត្រូវទុកកាកសំណល់ការដ្ឋាននៅលើដងផ្លូវឡើយ ព្រោះធ្វើឲ្យ​បាត់បង់នូវសោភណ័ភាពក្រុង។

គួរ​បញ្ជាក់ថា គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ចំនួន ៣៤ខ្សែ បាន​បើក​ការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចំណាយថវិការប្រមាណជិត ៣០០លានដុល្លារ។ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធទាំងនេះធ្វើរួចរាល់ គេ​រំពឹងថានឹងប្រែក្លាយក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាពិសេសធានានូវបានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង៕

ដោយ៖ នាគសមុទ្រ

Advertisement
Advertisement