Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដូវវស្សា​ឆ្នាំ​២០២០នេះ​បិទ​បញ្ចប់ ចំណែកអាកាសធាតុត្រជាក់ចាប់​ផ្តើម​ជា​បណ្តើរៗហើយ

អាកាសធាតុត្រជាក់ នឹង​ចាប់ផ្តើមជាបណ្តើរៗហើយ

ភ្នំពេញ – ក្រសួងធនធានទឹក និង​ឧតុនិយម​បានប្រកាស​នៅថ្ងៃទី២៤ ខែវិច្ឆិកា នេះ​ថា រដូវវស្សា​ឆ្នាំ​២០២០ សន្មត់ថាបាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០២០ហើយ។ ទន្ទឹម​នឹង​ការ​បិទ​បញ្ចប់​រដូវវស្សានោះ ឥឡូវ​នេះ គេ​ឃើញ​សម្ពាធខ្ពស់មួយ​បាន​កំពុង​រំកិល​ចុះ​ក្រោម​គ្រប​ដណ្តប់លើប្រទេស​កម្ពុជា ជាមួយ​ខ្យល់​មូសុងឦសាន្ត​កម្រិតបង្គួរ ដែលនឹងធ្វើ​ឲ្យ​តំបន់​ខ្លះ​ចុះត្រជាក់។

អាកាសធាតុត្រជាក់ នឹង​ចាប់ផ្តើមជាបណ្តើរៗហើយ

បើតាមការព្យាកររបស់ក្រសួង​ធនធានទឹក និង​ឧតុនិយម ជាមួយ​ស្ថានភាពនេះ បណ្តា​ខេត្ត​នៅ​តំបន់វាល​ទំនាប​កណ្តាល សីតុណ្ហភាពអាចមាន​ចាប់ពី ២២ ទៅ៣២អង្សាសេ, បណ្តា​ខេត្ត​ជាប់ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន អាចមានពី ១៩ ទៅ​៣១អង្សាសេ។

ចំណែក​តំបន់​មាត់សមុទ្រ សីតុណ្ហភាពអាចមានពី ២៣ ទៅ ៣១អង្សាសេ៕

Advertisement
Advertisement