Connect with us

Hi, what are you looking for?

ក្នុងស្រុក

ភ្ញៀវដែលចង់ចូលគាល់ព្រះមហាក្សត្រ និង​ជួប​ថ្នាក់ដឹកនាំកំពូល ត្រូវ​ធ្វើតេស្ត​រកកូវីដ​១៩សិន

ជំនួបសវនាការរវាងសម្តេចតេជោ និងរដ្ឋមន្រ្តីការបរទេសហុងគ្រី, ចាប់ពីពេលនេះទៅ ប្រភូដែលចង់ជួបថ្នាក់ដឹកនាំកំពូលត្រូវធ្វើតេស្តរកកូវីដ​១៩សិន

ភ្នំពេញ – ក្នុងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចេញផ្សាយ​នៅថ្ងៃទី២៤ វិច្ឆិកានេះ បាន​ណែនាំដល់ភ្ញៀវជាតិ និង​អន្តរជាតិទាំងអស់ដែល​មាន​បំណង​ចូលគាល់​ព្រះមហាក្សត្រ និង​ចូល​ជួប​សម្តេច​ប្រធានព្រឹទ្ធសភា សម្តេច​ប្រធានរដ្ឋសភា និង​សម្តេច​នាយករដ្ឋមន្រ្តី ត្រូវ​តែធ្វើតេស្ត​រកវីរុស​កូវីដ​១៩​ជាមុនសិន ដើម្បី​បញ្ចៀសហានិភ័យ​នៃការចម្លងកូវីដ១៩។

ជំនួបសវនាការរវាងសម្តេចតេជោ និងរដ្ឋមន្រ្តីការបរទេសហុងគ្រី

តាម​សេចក្តីណែនាំ​បញ្ជាក់ថា ប្រតិភូ អង្គរក្ស​ផ្ទាល់ អ្នក​បើកបរ និង​អ្នក​សារ​ព័ត៌មាន ត្រូវ​ធ្វើតេស្ត​រកកូវីដ​១៩ មុនពេលមកដល់, ពេលមកដល់ និង​ពេល​ជំនួបសវនាការ ព្រមទាំង​ក្រោយ​ជំនួប​សវនាការ ពោលគឺ​បើជួបនៅពេលរសៀល គឺ​ត្រូវធ្វើតេស្តនពេល​ព្រឹក មុនចូលគាល់ ឬជួប។

សូមអាន​លម្អិតខាងក្រោម៖

Advertisement
Advertisement