Connect with us

Hi, what are you looking for?

ក្នុងស្រុក

ធនាគារអេលីស៊ីដា ផ្ដើមប្រើស្លាកសញ្ញាថ្មីចាប់ពីខែ មករា ឆ្នាំ ២០២១

ស្លាកសញ្ញាថ្មី របស់ធនាគារអេស៊ីលីដា

ភ្នំពេញ៖ ធនាគារអេស៊ីលីដា បានឲ្យដឹងថា ខ្លួននឹងផ្លាស់ប្ដូរស្លាកសញ្ញាបច្ចុប្បន្ន ដោយប្រើប្រាស់ស្លាកសញ្ញាថ្មី (Logo) ចាប់ពីខែ មករា ឆ្នាំ២០២១។

ស្លាកសញ្ញាថ្មី របស់ធនាគារអេស៊ីលីដា

លោក អ៊៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលត្រូវបានគេផ្សព្វផ្សាយជាសាធា រណៈ នាថ្ងៃទី ៣៤ វិច្ឆិកា នេះថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានផ្លាស់ប្តូររូបរាងស្លាកសញ្ញាថ្មី ដោយរក្សានូវនិមិត្តរូប អត្តសញ្ញាណ និងអត្ថន័យដែលធនាគារបានកសាងជាង២៩ឆ្នាំកន្លងមក។

ស្លាកសញ្ញារបស់ធនាគារអេស៊ីលីដា កំពុងប្រើបច្ចុប្បន្ន

លោក ថា ស្លាកសញ្ញាថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា «និមិត្តរូបបក្សីសួគ៌» ឈរនៅចំកណ្តាលរង្វង់មូលពណ៌ខៀវទឹកប៊ិច ដែលបង្ហាញពីភាពរឹងមាំ និងវឌ្ឍនភាពប្រកបដោយចីរភាព។ គោលបំណង នៃការផ្លាស់ប្តូរស្លាកសញ្ញាថ្មី របស់ធនាគារស្របតាម ទស្សនៈ បេសកម្ម យុទ្ធសាស្រ្ត និងការអភិវឌ្ឍន៍ បច្ចេកវិទ្យាហិរញ្ញវត្ថុទាន់សម័យជាសកល។ ចំណែកពណ៌នៃស្លាកសញ្ញាថ្មី គឺមានបីពណ៌ គឺទី១ ពណ៌ស តំណាងឲ្យអភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព) ទី២ ពណ៌មាស តំណាងឲ្យគុណតម្លៃ និងគុណភាព និងទី៣ ពណ៌ខៀវទឹកប៊ិច តំណាងឲ្យសាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព។ រឺឯពណ៌ទាំងបីបញ្ចូលគ្នាប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងការអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព ។

លោក អ៊៊ុន ចាន់នី បន្ថែមថា ស្លាកសញ្ញាថ្មី គ្រោងនឹងរៀបចំដាក់ឲ្យប្រើប្រាស់ចាប់ពីខែមករា ឆ្នាំ២០២១ ៕

Advertisement
Advertisement