Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរ​ខណ្ឌដូនពេញចុះបង្រ្កាប​ក្រុមអ្នក​ប្រើប្រាស់​គ្រឿងញៀន និង​រៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

ភ្នំពេញ ​- ដោយមានការបញ្ជាផ្ទាល់ពី លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ កាលពីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំង​ដែល​មាន​សមាសភាពចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ  លោក កែម ហេង  លោក ហោ ហឿន អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម៖

១/.ដាក់កម្លាំងត្រៀមទប់ស្កាត់ការដាក់ញ្ញត្តបង្កភាពអនាធិបតេយ្យរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ផ្លូវព្រះសុរាម្រិត មុខភូមិគ្រឹះសម្តេចតេជោ និងតិរវិថីព្រះស៊ីសុវត្ថិ មុខសណ្ឋាគារកាំបូឌីយ៉ាណា។

២/.សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ សង្កាត់ស្រះចក និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រះចក ចុះបង្រ្កាបចាប់ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនចាប់បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញចំនួន ០៧នាក់។

៣/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ១០៦ ១០៨ ១៣ ០៥ ១១០ ១៤៤ ១៥៤ ១៩ ៨០ ១៥ ជាលទ្ធផល÷

-ចាប់យកកង់បីចតឥតសណ្តាប់ធ្មាប់ចំនួន ០៣គ្រឿងយកមករក្សាទុកនៅសាលាខណ្ឌ។

-ផ្សព្វផ្សាយហាមមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។

៤/-សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦។

Advertisement
Advertisement