Connect with us

Hi, what are you looking for?

ក្នុងស្រុក

បណ្តឹងពាក់ព័ន្ធបញ្ហាដីធ្លី​ជាង​១ពាន់​ករណី ត្រូវ​ពលរដ្ឋ​ប្តឹង​មក​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​

លោក កែវ រ៉េមី ៖ ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍន៍ បញ្ហាទំនាស់ដីធ្លីវាតែងតែកើតមានជាក់ជាមិនខាន

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ

ព្រះសីហនុ – ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​របាយ​ការណ៍​ជាតិ និង​អនុសាសន៍ នៃយន្ត​ការ​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់ UPR ដែលរៀបចំ​ឡើង​នៅ​សណ្ឋាគារ​ឯករាជ្យ ក្រុង​ព្រះសីហនុ កាលពីថ្ងៃទី២៤ វិច្ឆិកា ម្សិលមិញ លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែងថា គិតមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលឯកសារពាក់ព័ន្ធសំណើដីធ្លី និងវិវាទដីធ្លីមកពីស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋមកដាក់ពាក្យស្នើសុំនៅរដ្ឋបាលខេត្តមានចំនួន ១០១៦ករណី។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ

ក្នុងនោះដែរ រដ្ឋបាល​ខេត្ត​បានឆ្លើយតបទៅម្ចាស់សំណើរមានចំនួន ១៨៣ករណី, ធ្វើរបាយការណ៍ទៅក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៦០ករណី, បញ្ជូនទៅស្ថាប័នពាក់ព័ន្ធដើម្បីជាសមត្ថកិច្ចចំនួន ៨៤ករណី, ដោះស្រាយនិងសម្របសម្រួលចប់ចំនួន ១៥ ករណី សរុបមានចំនួន ៣៤២ករណី ។ ហើយនៅក្នុងនោះបណ្តឹងមកពីគណ:កម្មាធិការសិទ្ធិមនុស្សពីរករណី ករណីទី១.ស្ថិតក្នុងសមត្ថកិច្ចតុលាការ។, ករណីទី២.មន្ទីរបរិស្ថានកំពុងពិនិត្យស្រាវជ្រាវ ។

លើក​ឡើង​ក្នុង​ឱកាសនោះ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងការកោតសរសើរដល់អភិបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារសិទ្ធិមនុស្សបានល្អក្នុងខេត្ត ថ្វីត្បិតតែពាក់ពន្ធ័នឹងបណ្តឹងមានការកើនឡើង តែវាបានបង្ហាញថា មហាជនមានជំនឿទុកចិត្តមកលើការដឹកនាំរបស់រដ្ឋបាលខេត្ត ក្នុងការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា។

លោកថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍន៍ បញ្ហាទំនាស់ដីធ្លីវាតែងតែកើតមានជាក់ជាមិនខាន។ រាជរដ្ឋាភិបាលកម្ពុជា បានបេជ្ញាចិត្តខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិមនុស្សឱ្យស្របនឹងឆន្ទ:ដែលខ្លួនបានទទួលយកលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន៨ ក្នុងចំណោម៩ និងខ្លឹមសារមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។

ក្នុងនោះដែរ កម្ពុជាអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការសហប្រជាជាតិ មានអ្នករាយការណ៍ពិសេស ក្នុងការតាមដានត្រួតពិនិត្យវាយតម្លៃអំពីសិទ្ធិមនុស្សនៅកម្ពុជា ធានាបាននូវការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ៕

ដោយ៖ នាគសមុទ្រ

Advertisement
Advertisement