Connect with us

Hi, what are you looking for?

ក្នុងស្រុក

កូវីដ១៩ ៖ ថ្ងៃនេះរកឃើញ​ជនជាតិនេប៉ាល់​ម្នាក់វិជ្ជមាន និង​ជា​សះស្បើយ២នាក់

សកម្មភាពមន្រ្តីបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារកូវីដ១៩

ភ្នំពេញ – ក្រសួងសុខាភិបាល​បាន​ប្រកាស​ឲ្យដឹងនៅថ្ងៃនេះ​ថា គេ​បាន​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩ ទៅ​លើ​បុរស​ជនជាតិ​នេប៉ាល់​ម្នាក់ ដែលបានធ្វើដំណើរ​មក​ពី​ប្រទេស​នេប៉ាល់ ទៅដូហា និង​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​២០២០។

សកម្មភាពមន្រ្តីបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារកូវីដ១៩

តាម​ការ​បញ្ជាក់របស់​ក្រសួងសុខាភិបាល បុរសនេប៉ាល់​រូបនេះ ធ្លាប់​មាន​វិជ្ជមាន​វីរុស​កូវីដ​១៩ កាលពីនៅ​ប្រទេស​នេប៉ាល់​នៅ​ថ្ងៃតី១៩ ខែតុលា ឆ្នាំ​២០២០ និង​បានធ្វើចត្តាឡីស័ក​ចំនួន ១៤ថ្ងៃនៅពេលនោះ។ នៅថ្ងៃទី២ និងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០២០ គាត់​បានធ្វើតេស្ត​ឡើងវិញ ដោយ​ទទួល​បានលទ្ធផល​អវិជ្ជមាន​វីរុស​កូវីដ​១៩​ពីរលើក។

ថ្ងៃមក​ដល់​កម្ពុជា គាត់ក៏​បានធ្វើតេស្ត​អវិជ្ជមាន​វីរុសកូវីដ​១៩ដែរ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានីភ្នំពេញ ដោយ​គាត់ជា​បុគ្គលិកអង្គការ​អន្តរជាតិមួយ​នៅ​ភ្នំពេញ, តែ​លទ្ធផល​តេស្ត​នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក​របស់គាត់ ត្រូវ​នឹង​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បានបង្ហាញថា គាត់មានវិជ្ជមានវីរុស​កូវីដ​១៩ ហើយ​គាត់​ត្រូវ​បាន​ឲ្យ​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។

ជាមួយ​គ្នានេះដែរ នៅថ្ងៃនេះ ក្រសួងសុខាភិបាល​កម្ពុជា ក៏​បានប្រកាស​ពីករណីជា​សះស្បើយ​ចំនួន២នាក់​ផងដែរ គឺជា​បុរស​ជនជាតិ​ខ្មែរ​អាយុ​៣៤ឆ្នាំ ស្នាក់​នៅ​ភូមិ​តាស្តរ ឃុំសារិកាកែវ ស្រុក​ល្វាឯម ខេត្ត​កណ្តាល និង​បុរស​ជនជាតិអាមេរិកាំង អាយុ​៦៩ឆ្នាំ ស្នាក់​នៅ Apartment មួយ​ក្នុងរាជធានីភ្នំពេញ។

ដូច្នេះ គិត​ត្រឹម​ព្រឹក​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ កម្ពុជា​មាន​ករណីវីរុស​កូវីដ​១៩​សរុប​ចំនួន ៣០៧នាក់ ព្យាបាល​ជា​សះស្បើយ​ចំនួន ២៩៨នាក់ និង​កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​ចំនួន ៩នាក់៕

Advertisement
Advertisement